• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រី៖ សហគមន៍ធុរកិច្ចបង្កើតរបក់គំហើញ និងច្នៃប្រឌិតដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ

នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញដឹកនាំសន្និសីទ ជួបប្រាស្រ័យជាមួយសហគ្រាស ដោយប្រធានបទ “រយៈពេល ៨០ឆ្នាំ សហគ្រាសរួមដំណើរជាមួយប្រទេសជាតិ”។ សន្និសីទនេះជាវេទិកាសំខាន់មួយសម្រាប់រដ្ឋាភិបាលផ្ទៀងស្តាប់មតិយោបល់ពីសហគមន៍ធុរកិច្ច។ តាមនោះ សុក្រឹត្យយន្តការ និងគោលនយោបាយដើម្បីលើកកម្ពស់កម្លាំងសមូហភាពសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានអញ្ជើញចូលរួមសន្និសីទជួបប្រាស្រ័យជាមួយសហគ្រាស ដោយប្រធានបទ “រយៈពេល ៨០ឆ្នាំ សហគ្រាសរួមដំណើរជាមួយប្រទេសជាតិ”។ រូបថត៖ Duong Giang/VNA

ថ្លែងមតិក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា សហគមន៍ធុរកិច្ច និងក្រុមសហគ្រិនកំពុងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង; ជានិច្ចកាលពង្រីកតួនាទីនិងបេសកកម្មត្រួសត្រាយផ្លូវនិងដើរជួរមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសមាហរណកម្មស៊ីជម្រៅជាមួយពិភពលោក។ នាយករដ្ឋមន្ត្រី បានស្នើឱ្យសហគមន៍ធុរកិច្ចបន្តរួមដំណើរជាមួយរដ្ឋាភិបាល ខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយ និងទិសដៅប្រកបដោយភាពច្នៃប្រឌិត ក្លាហាន និងរីកចម្រើនដោយខ្លួនឯង ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ៖ “សូមស្នើរឱ្យ​សហគមន៍ធុរកិច្ច និងសហគ្រិនបន្តផ្លាស់ប្តូរថ្មីការត្រិះរិះ ការយល់ដឹង ចក្ខុវិស័យ និងធ្វើសកម្មភាពយ៉ាងប្តូរផ្តាច់ ហើយបើកចំហរាល់ប្រភពធនធាន និងកម្លាំងចលករសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ជំរុញខ្លាំងការកៀងគរ និងប្រើប្រាស់ធនធានក្នុងទម្រង់នៃភាពជាដៃគូរដ្ឋ-ឯកជន តាមគំរូនៃការដឹកនាំរបស់រដ្ឋ អភិបាលកិច្ចឯកជន ការវិនិយោគសាធារណៈនិងការគ្រប់គ្រងឯកជន ការវិនិយោគឯកជននិងការប្រើប្រាស់ជាសាធារណៈ។ល។ បន្តធ្វើពិពិធកម្មទីផ្សារផលិតផលនិងខ្សែសង្វាក់ផ្គត់ផ្គង់ ជាពិសេសសម្រាប់មុខទំនិញនាំចេញដែលមានគុណសម្បត្តិរបស់សហគ្រាសនិងសហគ្រិនវៀតណាម ក៏ដូចជាសហគ្រាស FDI ពង្រឹងការជំរុញពាណិជ្ជកម្ម ការតភ្ជាប់ ការផ្គត់ផ្គង់ និងជួយឧបត្ថម្ភសហគ្រាស បំពេញតម្រូវតាមស្តង់ដារថ្មីរបស់ទីផ្សារនាំចេញ”

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីបានអំពាវនាវដល់សហគមន៍ធុរកិច្ច និងសហគ្រិនវៀតណាមរួមដំណើរជាមួយរដ្ឋាភិបាល ដើម្បីគោលដៅកសាងប្រទេសវៀតណាមដ៏ខ្លាំងមាំមួន វិបុលភាព ប្រជាជនមានជីវភាពសម្បូរធូរធារ និងសុភមង្គល៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top