• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីស្នើឲ្យ​បង្កើត​ពាន​រង្វាន់បន្ថែមទៀត​ដើម្បី​លើក​តម្កើងនារីវៀតណាម

នាព្រឹកថ្ងៃទី ៦ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានជួបជាមួយថ្នាក់ដឹកនាំនិងអ្នកគ្រប់គ្រងជាស្ត្រី នៃបណ្តាស្ថាប័នមជ្ឈិម និងបានប្រគល់ពានរង្វាន់ Kovalevskaia ឆ្នាំ ២០២៥។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ជាមួយថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រងជាស្ត្រីនៃបណ្តាស្ថាប័នមជ្ឈិម ចូលរួមក្នុង​ពិធីបង្គល់ពានរង្វាន់ Kovalevskaia ឆ្នាំ២០២៥។ រូបថត៖ VNA

ពានរង្វាន់នេះត្រូវបានដាក់ឈ្មោះតាមអ្នកគណិតវិទូស្ត្រីរុស្ស៊ីឆ្នើម នៃសតវត្សរ៍ទី ១៩ គឺលោកស្រី Sophia Kovalevskaia។ ក្នុងរយៈពេលជាង ៤១ ឆ្នាំ (ពីឆ្នាំ ១៩៨៥ - ២០២៦) មានសមូហភាពចំនួន ២៣ និងអ្នកវិទ្យាសាស្ត្រស្ត្រីវៀតណាមចំនួន ៥៨ នាក់បានទទួលពានរង្វាន់នេះ ដោយមានសមិទ្ធផលលេចធ្លោ និងការរួមចំណែកនូវគំនិតច្នៃប្រឌិតមានលក្ខណៈវិទ្យាសាស្ត្រ និងជាក់ស្តែងខ្ពស់។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ប្រគល់ពានរង្វាន់ ក្នុងជំនួបនេះ។ រូបថត៖ VNA

នៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងដំណើរការអភិវឌ្ឍន៍ និងនៅមជ្ឈមណ្ឌលនៃការផ្លាស់ប្តូរ ស្ត្រីវៀតណាមគឺជាធនធានផ្ទៃក្នុងដ៏ខ្លាំងក្លា ជាអ្នកចូលរួមយ៉ាងសកម្មក្នុងការដឹកនាំ និងធ្វើជាម្ចាស់លើឱកាសថ្មីៗ។ នាយករដ្ឋមន្ត្រីបានស្នើឱ្យសហភាពនារីវៀតណាមពិចារណារៀបចំពានរង្វាន់បន្ថែមទៀតដើម្បីលើកតម្កើងដល់អ្នកវិទ្យាសាស្ត្រជាស្ត្រី មិនត្រឹមតែក្នុងវិស័យវិទ្យាសាស្ត្រធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រទៀតផង៖ “ខ្ញុំគិតថា គួរតែមានពានរង្វាន់មួយទៀត ក្រៅពីពានរង្វាន់ Kovalevskaia ដែលរៀបចំឡើងក្នុងឱកាសទិវានារីអន្តរជាតិ ទី ៨ ខែមីនា ដោយសារយើងក៏មានទិវានារីមួយផ្សេងទៀតដែរ គឺថ្ងៃទី ២០ ខែតុលា ជាទិវាប្រពៃណីរបស់នារីវៀតណាម។ ខ្ញុំស្នើឱ្យរៀបចំពានរង្វាន់ "ស្ត្រីដែលមានទេពកោសល្យ ច្នៃប្រឌិត និងលះបង់"។ តាមនោះ បង្ហាញពីវីរភាពនិងវប្បធម៌ស្នូលរបស់នារីវៀតណាម ហើយពានរង្វាន់នេះ ដាក់ឈ្មោះតាមលោកស្រី Nguyen Thi Thap (អ្នកដឹកនាំបដិវត្តន៍ដ៏ល្បីមួយ ជាអតីតប្រធានសហភាពនារីវៀតណាម និងជាស្ត្រីវៀតណាមតែម្នាក់គត់ដែលទទួលបានមេដាយផ្កាយមាស) រៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ២០ ខែតុលា ដើម្បីលើកតម្កើងដល់កិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់នារីវៀតណាម”។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រីសង្ឃឹមថា នារីវៀតណាមនឹងពង្រីកថែមទៀតនូវបេសកកម្មដ៏សំខាន់ នៅក្នុងគ្រប់វិស័យនៃជីវភាពសង្គម៕


តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ធានាថ្ងៃបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យ ស្របច្បាប់ និងមានសុវត្ថិភាពដាច់ខាត

ធានាថ្ងៃបោះឆ្នោតប្រកបដោយលក្ខណៈប្រជាធិបតេយ្យ ស្របច្បាប់ និងមានសុវត្ថិភាពដាច់ខាត

ខេត្តសឺនឡាកំពុងអនុវត្តដំណាក់កាលចុងក្រោយការត្រៀមរៀបចំសម្រាប់ថ្ងៃបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិឆ្នាំ២០២៦-២០៣១ នៅថ្ងៃទី ១៥ ខែមីនាខាងមុខ។

Top