• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីស្នើឲ្យសាជីវកម្ម GE Vernova ពង្រីកការវិនិយោគលើគម្រោងថាមពល និងបណ្តាញអគ្គិសនីនៅវៀតណាម

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញទទួលជួបលោកស្រី Maria Zingoni នាយិការប្រតិបត្តិទទួលបន្ទុកផ្នែកប្រភពថាមពលនៃក្រុមហ៊ុន GE Vernova (សហរដ្ឋ អាមេរិក) និងសហការីរបស់ក្រុមហ៊ុនដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានទទួលជួបលោកស្រី Mavi Zingoni នាយិកាប្រតិបត្តិទទួលបន្ទុកប្រភពថាមពលរបស់ក្រុមហ៊ុន GE Vernova (រូបថត៖ VNA)

នៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានស្នើឱ្យក្រុមហ៊ុន GE Vernova ពង្រីកការវិនិយោគនៅវៀតណាម ដើម្បីបំពេញតម្រូវការថាមពល និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់វៀតណាម ជាពិសេសការអភិវឌ្ឍ និងចូលរួមគម្រោងថាមពល និងបណ្តាញអគ្គិសនី; ផ្តល់យោបល់សម្រាប់ការកែលម្អស្ថាប័ន ការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធន ធានមនុស្សប្រកបដោយគុណភាពខ្ពស់នៅក្នុងវិស័យអគ្គិសនី; ផ្ទេរបច្ចេក វិទ្យា និងបទពិសោធន៍ជឿនលឿន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍនិងទំនើបកម្មនៃឧស្សាហកម្មអគ្គិសនីរបស់វៀតណាម។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យ GE Vernova ធ្វើការស្រាវជ្រាវនិងអភិវឌ្ឍន៍គម្រោងថាមពលអ៊ីដ្រូសែននៅវៀតណាម; កំណត់វៀតណាមជាទីតាំងយុទ្ធសាស្ត្ររយៈពេលវែង កសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការអភិវឌ្ឍប្រភពថាមពល ការបញ្ជូនថាមពល និងការអភិវឌ្ឍបណ្តាញអគ្គិសនីជាមួយដៃគូវៀតណាម។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ក្រុមហ៊ុននឹងបន្តគាំទ្រវៀតណាមក្នុងការចរចារពន្ធគយជាមួយសហរដ្ឋអាមេរិក; រួមជាមួយនឹងសាជីវកម្មអាមេរិក ដើរតួនាទីយ៉ាងសំខាន់ជាស្ពានតភ្ជាប់យ៉ាងសំខាន់ បញ្ជូនសារ ដោយវាយតម្លៃយ៉ាងត្រឹមត្រូវអំពីស្ថានភាពជាក់ស្តែង ដើម្បីរាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមទៅដល់រដ្ឋបាលលោកប្រធានាធិបតី Trump លើពន្ធគយ; រួមចំណែកនាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពជាង។

ចំណែកលោកស្រី Maria Zingoni បានឲ្យដឹងថា ក្រុមហ៊ុន GE Vernova (GE) មានគម្រោងនិងមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការនិងការវិនិយោគនៅវៀតណាម ដោយប្តេជ្ញាចិត្ត និងមានបំណង កែលម្អខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន បំពេញតម្រូវការរបស់វៀតណាម។ ទន្ទឹមនឹងនោះ ខិតខំដោះស្រាយបញ្ហាប្រឈមពាណិជ្ជកម្មរវាងវៀតណាមនិងសហរដ្ឋអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

នាព្រឹកថ្ងៃទី ៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino Quintero ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

Top