• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញទៅបំពេញទស្សនកិច្ច ផ្លូវការនៅឡាវ

នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់លោក Pham Minh Chinh ទៅកាន់ប្រទេសឡាវ ក្នុងឋានៈជានាយករដ្ឋមន្ត្រីវៀត ណាម ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសឡាវរបស់ថ្នាក់ ដឹកនាំជាន់ខ្ពស់បរទេសក្នុងឆ្នាំ ២០២៣ ផងដែរ។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។ (រូបថត៖ vtc.vn)  

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh នឹងទៅបំពេញទស្សនកិច្ចជាផ្លូវ ការនៅប្រទេសឡាវ និងធ្វើជាសហប្រធាននៃសម័យប្រជុំលើកទី៤៥ នៃគណៈកម្មា ធិការអន្តររដ្ឋាភិបាលវៀតណាម-ឡាវ។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ទី ១២ ខែមករា។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh គឺសំដៅ បន្តអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសរបស់វៀតណាម ដោយផ្តោត លើទំនាក់ទំនងនិង កិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាល។ នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូង របស់លោក Pham Minh Chinh ទៅកាន់ប្រទេសឡាវ ក្នុងឋានៈជានាយករដ្ឋមន្ត្រីវៀត ណាម ហើយក៏ជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេស ឡាវរបស់ថ្នាក់ ដឹកនាំជាន់ខ្ពស់បរទេសក្នុងឆ្នាំ ២០២៣ ផងដែរ។ ដំណើរទស្សនកិច្ចបានបញ្ជាក់ថា បក្សនិងរដ្ឋវៀតណាមជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងហើយផ្ដល់អាទិភាពខ្ពស់ បំផុតដល់ការពង្រឹងនិងពូនជ្រុំទំនាក់ទំនងមិត្តភាពមហិមារ សាមគ្គីភាពពិសេស និង កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top