• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីជប៉ុន មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានអញ្ជើញដាំដើមឈើអនុស្សាវរីយ និងបានជួបពិភាក្សាការងារ។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio អញ្ជើញ ត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម (រូបថត៖ Duong Giang/VNA)  

នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ៣០ មេសា ដល់ថ្ងៃទី ១ ឧសភា។ ឆ្នាំ ២០២២។ ពិធីទទួលបដិសណ្ឋារកិច្ចបានប្រព្រឹត្តទៅយ៉ាងឱឡារិកសម្រាប់ប្រមុខរដ្ឋ។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានអញ្ជើញដាំដើមឈើអនុស្សាវរីយ និងបានជួបពិភាក្សាការងារ។

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនបានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុនកំពុងបន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ។ ភាគីទាំងពីរកំពុងត្រៀមរៀបចំសកម្មភាពយ៉ាងសកម្មដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣។ តាមកម្មវិធី ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ រួមជាមួយនឹងការពិភាក្សាជាមួយនាយករដ្ឋមន្ត្រីលោក Pham Minh Chinh នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នឹងចូលរួមក្នុងសន្និសិទស្តីពីកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរថ្មីឧស្សាហកម្ម និង ការផ្លាស់ប្តូរឌីជីថល ជួបសម្ដែងការគួរសមអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋលោក Nguyen Xuan Phuc និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio មានគោលបំណងចង់នាំទំនាក់ទំនងវៀតណាម-ជប៉ុនកាន់តែស៊ីជម្រៅ និងជំរុញការអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅជប៉ុន; ពង្រឹងទំនុកទុកចិត្តនយោបាយវៀតណាម - ជប៉ុន និងទំនាក់ទំនងដ៏ល្អប្រសើររវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរដោយឈរលើមូលដ្ឋាន “មនោសញ្ចេតនា ស្មោះត្រង់ និងជំនឿជាក់”; ពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជាក់ស្ដែងលើគ្រប់វិស័យ ឆ្លើយតបនឹងផលប្រយោជន៍ និងសេចក្តីប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសម័យសន្ទនាកម្រិតខ្ពស់នៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥

ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០២៥ នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសម័យសន្ទនាកម្រិតខ្ពស់ ដោយមានការចូលរួមពីគណៈប្រតិភូជិត ១.០០០ នាក់ដែលជាថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង ស្ថាប័ន សាខា មូលដ្ឋាន អង្គការអន្តរជាតិ អ្នកជំនាញ អ្នកវិទ្យាសាស្ត្រ និងសហគមន៍ធុរកិច្ចឯកជនទូទាំងប្រទេស។

Top