• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា ដើម្បីធ្វើការវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែតុលា និងរយៈពេល ១០ ខែដើមឆ្នាំ២០២១ ភារកិច្ច និងដំណោះស្រាយដ៏សំខាន់ៗនាប៉ុន្មានខែចុងឆ្នាំ ២០២១ ព្រមទាំងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។
 

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា (រូបថត៖ VNA)


អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ខែតុលា មានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ទាំងក្នុង និងក្រៅប្រទេស រួមទាំងសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ១៣។ រដ្ឋសភានីតិកាលទី ១៥ បានបើកសម័យប្រជុំលើកទី ២។ ដើម្បីបម្រើ ព្រឹត្តិការណ៍ទាំងពីរនេះ រដ្ឋាភិបាលបានរៀបចំយ៉ាងសកម្មនូវឯកសារ និងរបាយការណ៍ជាច្រើនដើម្បីដាក់ជូន មជ្ឈិម និងរដ្ឋសភា ដោយផ្តោតសំខាន់លើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។រដ្ឋាភិបាលក៏បានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ១២៨ (ថ្ងៃទី ១១ ខែតុលា) ស្តីពីបទប្បញ្ញត្តិបណ្តោះអាសន្ន "សម្របខ្លួនប្រកបដោយសុវត្ថិភាព បត់បែន និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព "។

លើវិស័យកិច្ចការបរទេស លោកនាយករដ្ឋមន្ត្រីបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៣៨-៣៩; អញ្ជើញចូលរួមសន្និសីទលើកទី ២៦ នៃភាគីនានា ដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) បំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស និងបំពេញទស្សនកិច្ចការងារជាផ្លូវការនៅសាធារណរដ្ឋបារាំង។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិករដ្ឋាភិបាលធ្វើការពិភាក្សា និងវាយតម្លៃដោយប្រុងប្រយ័ត្ននូវស្ថានភាពក្នុងរយៈពេល ១០ ខែកន្លងទៅ ហើយលើកដំណោះស្រាយ សម្រាប់ខែវិច្ឆិកា និងខែធ្នូ ដើម្បីស្ដារសេដ្ឋកិច្ចឡើងវិញ ធានាកំណើន និងសន្តិសុខសង្គម។ នេះក៏ជាពេលវេលាដែលរដ្ឋាភិបាលរៀបចំគម្រោង និងខ្លឹមសារសំខាន់ៗដើម្បីរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច ដូចជាការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ កំណើនបៃតង និងសម្រេចរួចរាល់កម្មវិធីទូទៅ ស្ដីពីការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ និងកម្មវិធីស្ដារសេដ្ឋកិច្ចឡើងវិញដំណាក់កាល ២០២២-២០២៣ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាយករដ្ឋមន្ត្រីលោកហ្វាម មិញ ជិញ៖ ពីវាលស្រែដ៏ធំល្វឹងល្វើយ បង្កើតឡើងរូបរាងផ្លូវហាយវេដ៏ទំនើប

នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញបានអញ្ជើញជាអធិបតីសន្និសីទដើម្បីពិភាក្សាអំពីដំណោះស្រាយសម្រាប់ដោះស្រាយការលំបាកនិងឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅតំបន់ដីសណ្តទន្លេ Cuu Long។

Top