• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន

នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋសភាកម្ពុជា សម្ដេច ហេង សំរិន នៅទីស្នាក់ការរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
  នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងប្រធានរដ្ឋសភាកម្ពុជាសម្ដេច ហេង សំរិន។ (រូបថត៖ TTXVN)

នៅទីនេះ មេដឹកនាំទាំងពីររូបបានឯកភាពបន្តខិតខំប្រឹងប្រែងនាំទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងរវាងវៀតណាម និងកម្ពុជាឲ្យអភិវឌ្ឍន៍កាន់តែស៊ីជម្រៅដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ការពូនជ្រុំនិងពង្រឹងដោយឥតឈប់ឈរនូវទំនាក់ទំនងអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា គឺជាតម្រូវការសត្យានុម័តចំពោះប្រទេសទាំងពីរ; សង្ឃឹមថា រដ្ឋសភាកម្ពុជានិងសម្ដេច ហេង សំរិន នឹងបន្តយកចិត្តទុកដាក់ និងគាំទ្រចំពោះការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យបានសក្តិសមនឹងសក្ដានុពល និងទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ ពង្រីកតួនាទីឃ្លាំមើល ដើម្បីធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងរដ្ឋាភិបាលទាំងពីរ។

រីឯខ្លួនវិញ ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន បានមានប្រសាសន៍ថា រដ្ឋសភាកម្ពុជាកំពុងត្រៀមរៀបចំយ៉ាងសកម្មសម្រាប់ដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ក្នុងឱកាសអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (AIPA-៤៣)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top