• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ ខិតខំប្រឹងប្រែង ប្តេជ្ញាចិត្តឲ្យអស់ពីសមត្ថភាពដើម្បីអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣

នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល បានប្រព្រឹត្តទៅសន្និសីទបូក សរុបការងារឆ្នាំ២០២២ និងដាក់ពង្រាយអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់មជ្ឈិម និង សេចក្តីសម្រេចចិត្តរបស់រដ្ឋសភានីតិកាលទី១៥ ស្តីពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ២០២៣។
  ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមសន្និសីទ។ (រូបថត៖ VOV)  

អញ្ជើញចូលរួម សន្និសីទមានវត្តមានអគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue

ថ្លែងសុន្ទរកថាបើកសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន អះអាងថា ឆ្នាំ ២០២៣ មានអត្ថន័យសំខាន់ពិសេស សម្រាប់ការអនុវត្តផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ដំណាក់កាល ២០២១-២០២៥។ រដ្ឋា ភិបាលផ្តោតលើការដឹកនាំក្រសួង ស្ថាប័ន និងមូលដ្ឋានឱ្យខិតខំប្រឹងប្រែង និងប្តេជ្ញា ចិត្តឱ្យអស់ពីសមត្ថភាព ដើម្បីអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឆ្នាំ២០២៣ ជាមួយនឹងបាវចនា៖ សាមគ្គីភាព វិន័យ; ឫទ្ធានុភាព ភាពបត់បែន; ម្ចាស់ការ ច្នៃប្រឌិត; ទាន់ពេលវេលា ប្រសិទ្ធភាព

លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យមានឯកភាពក្នុងការ យល់ដឹង ហើយដាក់ពង្រាយអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការរក្សាស្ថិរភាពម៉ាក្រូ សេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច ស្របតាមស្ថានភាពថ្មីនៃឆ្នាំ២០២៣។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងនូវការសុក្រិតរបៀប របប; ពង្រឹងវិន័យ; ជំរុញខ្លាំងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាន និង ការខ្ជះខ្ជាយ; រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញដោយផ្សារភ្ជាប់ជាមួយនឹងការ ផ្លាស់ប្ដូរថ្មីគំរូកំណើន ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការលើកកំពស់ផលិតភាព ប្រសិទ្ធភាព និងកម្លាំងប្រកួតប្រជែង រួមចំណែកក្នុងការកសាងសេដ្ឋកិច្ចទីផ្សារតាម ទិសសង្គមនិយមដ៏ឯករាជ្យ ម្ចាស់ការ ធ្វើសមាហរណកម្មយ៉ាងជាក់ស្ដែង គ្រប់ជ្រុង ជ្រោយនិងជ្រាលជ្រៅ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ផលិតផលឈើរបស់វៀតណាមបង្កើតភាពទាក់ទាញក្នុងការតាំងពិព័រណ៍គ្រឿងសង្ហារិមធំបំផុតរបស់ចក្រភពអង់គ្លេស

ផលិតផលឈើរបស់វៀតណាមបង្កើតភាពទាក់ទាញក្នុងការតាំងពិព័រណ៍គ្រឿងសង្ហារិមធំបំផុតរបស់ចក្រភពអង់គ្លេស

ស្តង់របស់ធុរកិច្ចវៀតណាមនៅចំកណ្តាលនៃលំហតាំងពិពណ៌ ហើយនៅទីនេះ ធុរកិច្ច និងអ្នកទស្សនាត្រូវបានណែនាំអំពីផលិតផលឈើខាងក្នុង និងខាងក្រៅ ព្រមទាំងដំណើរការផលិត និងចែកចាយផលិតផលទាំងនេះ។

Top