• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ ការដាក់ឱ្យដំណើរការផ្លូវល្បឿនលឿន Cao Bo - Mai Son នឹងជួយសម្រួលដល់ការតភ្ចាប់បណ្ដាមជ្ឈមណ្ឌលសេដ្ឋកិច្ចភាពខាងជើង

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះការវិនិយោគសាងសង់ខ្សែផ្លូវល្បៀនលឿនខាងជើង-ខាងត្បូង ក្នុងនោះផ្ដោតសំខាន់លើកំណាត់ផ្លូវអាទិភាពមួយចំនួន ក្នុងនោះមានកំណាត់ផ្លូវ Cao Bo - Mai Son ដែលមានប្រវែង ១៥,២ គីឡូម៉ែត្រ។
 

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងវិនិយោគសាងសង់កំណាត់ផ្លូវCao Bo - Mai Son
 
នាយករដ្ឋមន្ត្រី Pham Minh Chinh ជូនអំណោយដល់វិស្វករ និងកម្មករដែលកំពុងបំពេញភារកិច្ចនៅការដ្ឋានសាងសង់


នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ នៅខេត្ត Ninh Binh នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីសម្ពោធគម្រោងវិនិយោគសាងសង់កំណាត់ផ្លូវCao Bo - Mai Son ចំណុះគម្រោងវិនិយោគសាងសង់ខ្សែផ្លូវល្បឿនលឿនមួយចំនួននៃខ្សែផ្លូវ ខាងជើង - ខាងត្បូងភាគខាងកើតដំណាក់កាល ២០១៧-២០២០។

អញ្ជើញថ្លែងនៅក្នុងពីធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះការវិនិយោគសាងសង់ខ្សែផ្លូវល្បៀនលឿនខាងជើង-ខាងត្បូង ក្នុងនោះផ្ដោតសំខាន់លើកំណាត់ផ្លូវអាទិភាពមួយចំនួន ក្នុងនោះមានកំណាត់ផ្លូវ Cao Bo - Mai Son ដែលមានប្រវែង ១៥,២ គីឡូម៉ែត្រ។ ការដាក់ឲ្យដំណើរការគម្រោងផ្លូវល្បឿនលឿន Cao Bo – Mai Sonនឹងជួយសម្រួលដល់ការតភ្ជាប់ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចភាគខាងជើង បណ្ដាតំបន់សេដ្ឋកិច្ចពិសេសនៅភូមិភាគកណ្ដាល តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចអាកាសចរណ៍ កំពង់ផែ ជាពិសេសគឺកាត់បន្ថយចម្ងាយផ្លូវពី ខេត្ត Ninh Binh ទៅ ខេត្តThanh Hoa ។

ដោយដើរតួនាទីដូច្នេះ ខ្សែផ្លូវល្បឿនលឿន Cao Bo - Mai Son នឹងជាកម្លាំងចលករសម្រាប់ខេត្ត Ninh Binh និង ខេត្ត Nam Dinh អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ទាក់ទាញការវិនិយោគ និងរួមចំណែកទាញយកសក្តានុពល និងគុណសម្បត្តិរបស់មូលដ្ឋានផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top