• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញ​ទៅសួរសុខទុក្ខនិង​ជូនពរបុណ្យចូលឆ្នាំថ្មី​ប្រពៃណីខ្មែរ នៅឯបណ្ឌិត​សភាពុ​ទ្ធសាសនាថេរវាទខ្មែរ​​


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជូនអំណោយដល់សាលាបណ្ឌិតសភាពុទ្ធសាសនា (រូបថតៈ TTXVN)
 

 ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរនៅភាគខាងត្បូងវៀតណាម នាថ្ងៃទី ៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ទីក្រុង Can Tho នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូរដ្ឋាភិបាល បាន​អញ្ជើញ​ធ្វើទស្សនកិច្ច​និងជូនពរ​បុណ្យចូលឆ្នាំថ្មី​ចំពោះព្រះសង្ឃ​និង​សិស្សនៅ​សាលា​បណ្ឌិត​សភាពុទ្ធ​សាសនា​ថេរវាទ​ខ្មែរ​ ។​

ដោយ​សម្តែងក្តីសោមនស្សរីករាយដែលបានអញ្ជើញមកទស្សនានៅសាលាបណ្ឌិតសភា ពុទ្ធសាសនា នាឱកាស​បុណ្យចូល​ឆ្នាំថ្មីប្រ​ពៃណីខ្មែរ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋវៀតណាម តែង​តែយ​កចិត្ត​ទុកដាក់ជា​ពិសេស ចំពោះជនរួមជាតិនៃបណ្តាជន​ជាតិក្នុងនោះមានទាំងជនរួមជាតិជាជន​ជាតិខ្មែរផង​ដែរ។ ទន្ទឹម​ជាមួយគ្នានោះ គឺគោរពនិងធា​នាសិទ្ធិសេរីភាព​ខាងជំនឿសាសនា​និង​សិទ្ធិសេរីភាព​របស់ប្រ​ជាពល​រដ្ឋ​ដើម្បី​ធានា​សកម្មភាពសាសនាឱ្យបានត្រឹមត្រូវតាមច្បាប់។ រួមជាមួយនោះ គឺថែរក្សា​ដោយ​ឥតឈ​ប់​ឈរ​នូវកា​រអ​ភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម បង្កើតលក្ខណៈងាយស្រួលសម្រាប់ប្រជាជន​មានជំនឿសាសនាក្នុងនោះមានព្រះពុទ្ធ​ ដើម្បី​បំពេញល្អទាំងខាងផ្លូវលោកនិងខា​ងផ្លូវធម៌។

នាយ​ករដ្ឋមន្រ្តី លោក Nguyen Xuan Phuc  មានបំណងថា សាលា​បណ្ឌិត​សភាពុទ្ធ​សាសនានឹង​បន្តលើក​កម្ពស់គុណ​ភាពនៃការបណ្តុះបណ្តាល​និងសម្រប​សម្រួលជាមួយ​សាកលវិទ្យាល័យ​នានាដើម្បីប​ណ្តុះ​បណ្តាល​នូវ​កម្រិត​ខ្ព​ស់ជាង។ លោកនាយ​ករដ្ឋមន្រ្តី​បាន​ស្នើឲ្យ​បង​ប្អូន​ជន​ជាតិខ្មែរ​និង​ព្រះសង្ឃពុទ្ធសាសនា​ថេរវាទ​ខ្មែរ បន្ត​ជំរុញប្រពៃណីដ៏ល្អប្រសើរនិងខិតខំខ្នះ​ខ្នែងថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គ​ម។ ម្យ៉ាងវិញ​ទៀត ពង្រឹងនិងពង្រីកអត្តសញ្ញាណវប្បធ​ម៌ជាតិ ក៏ដូចជាព្រួតដៃរួមកម្លាំងកាយ​ចិត្ត និង​ការស្រុះចិត្ត​គ្នានៅក្នុង​ធ្លុងមហា​សាមគ្គីភាពជនជាតិទាំងមូល។

ក្នុង​ឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអញ្ជើញទៅសួរសុខទុក្ខ ផ្តល់​អំណោយនិងជូនពរបុណ្យចូលឆ្នាំថ្មីចំពោះគ្រួសារ គោលនយោបាយខ្មែរឆ្នើមមួយចំនួននៅខេត្ត Can Tho ផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ជំរុញសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល

ជំរុញសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថល

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហូជីមិញ វិទ្យាស្ថានបណ្ឌិតសភាវិទ្យាសាស្រ្តសង្គមវៀតណាម (VASS) សហប្រតិបត្តិការជាមួយនឹងវិទ្យាស្ថានបណ្ឌិតសភាកម្ពុជា (RAC) រៀបចំសិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ៖ “សហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគរវាងវៀតណាម ឡាវ និងកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល”។ សិក្ខាសាលាទាក់ទាញអ្នកតំណាងជាថ្នាក់ដឹកនៃអ្នកឯកទេស អ្នកវិទ្យាសាស្រ្ត អ្នកគ្រប់គ្រង ស្ថាប័នការទូតជាង១០០នាក់ អញ្ជើញមកចូលរួម។

Top