• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន SK Group នៃកូរ៉េខាងត្បូង

នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នាយករដ្ឋមន្ត្រីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយលោក Chey Tae-won ប្រធានសម្ព័ន្ធក្រុមហ៊ុន SK Group កូរ៉េខាងត្បូង ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅ វៀត​ណាម​។

 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយ
ប្រធានសម្ព័ន្ធក្រុមហ៊ុន SK Group នៃកូរ៉េខាងត្បូង លោក Chey Tae-won

ដោយវាយតម្លៃខ្ពស់ចំពោះប្រៀបខ្លាំងរបស់ SK ដែលជាសម្ព័ន្ធក្រុមហ៊ុនពហុជំនាញដូចជា ថាមពល ទូរគមនាគមន៍​និងបច្ចេកវិទ្យាព័ត៌មាន នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យ SK បន្តគាំទ្រនូវទិសដៅរបស់រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងជួយក្រសួងផែនការនិងវិនិយោគ​វៀតណាមស្រាវជ្រាវយុទ្ធសាស្ត្រជាតិនៅក្នុងបរិបទនៃបដិវត្តឧស្សាហកម្ម ៤.០ ក៏ដូចជាគាំទ្រការកសាងមជ្ឈមណ្ឌលច្នៃប្រឌិតជាតិ។

នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមកំពុងកែលម្អបរិយាកាសវិនិយោគធ្វើអាជីវកម្មនិងសម្រេច​បាននូវលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលបង្កលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ក្នុងនោះមានទាំងវិនិយោគិនកូរ៉េខាងត្បូងផងដែរ។ លោកនាយករដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះការដែល នាប៉ុន្មានឆ្នាំកន្លងទៅ វិនិយោគិនកូរ៉េខាងត្បូងបានរក្សាជំហររបស់ខ្លួនជាវិនិយោគិនបរទេសដ៏ធំបំផុតនៅ​វៀតណាម ព្រមទាំងមានបំណងចង់ឲ្យវិនិយោគិនកូរ៉េខាងត្បូងនិងសម្ព័ន្ធក្រុមហ៊ុន SK បន្តបើកទូលាយសកម្មភាព​​វិនិយោគធ្វើអាជីវកម្មនៅវៀតណាមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top