• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen  
 

នាថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ ជួប សន្ទនា​ជាមួយ​ប្រធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen ។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានឯកភាព​លើ​វិធាន​ការជាច្រើន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឲ្យមានការអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅ ដោយឈរ​លើភាព​ជា​ដៃគូមានផលប្រយោជន៍ទៅវិញទៅមក។ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរ​រដ្ឋសភា​នៃភាគី​ទាំង​ពីរ បន្តការផ្លាស់ប្តូរនិងសហប្រតិបត្តិការ ក៏ដូចជាគាំទ្រការអនុវត្ត​នូវកិច្ច​ព្រម​ព្រៀង​សហប្រតិ​បត្តិការ​និង​ដាក់ចេញទិសដៅថ្មីរវាងប្រទេសទាំងពីរ។
 
ចំណែកឯ​ប្រធានរដ្ឋសភាស៊ុយអែត លោក Andreas Norlen បានអះអាងថា: រដ្ឋសភា ស៊ុយអែត​គាំទ្រ​និង​ខិត​ខំជំរុញ​ការ​ចុះហត្ថលេខានិងអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរវាង​វៀត​ណាមនិ​ង​សហភាពអឺ​រ៉ុប (EVFTA) និង កិច្ចព្រមព្រៀងការពារវិនិយោគរវាងវៀ​តណាម និងសហភាពអឺរ៉ុប (EVIPA) ពី​ព្រោះ​នោះ​គឺជាផលប្រយោជន៍របស់ភាគីទាំ​ងអស់។ ការចុះ​ហត្ថលេខាលើ​កិច្ចព្រមព្រៀងដ៏មានសា​រៈសំ​ខាន់​ទាំង​នេះ​ នឹង​បង្កើតឱ្យមាន​កម្លាំងចលករ​ដើម្បីជំរុញ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​វៀត​ណាម ជាមួយ​ប្រទេសជាសមាជិកនៃសហភា​ពអឺរ៉ុប ក្នុងនោះមានស៊ុយអែតតែម្តង។
​ 
នារសៀល​ថ្ងៃទី ២៨ ខែឧសភា (តាមម៉ោងវៀតណាម) ប្រធានរដ្ឋសភាស៊ុយ​អែត​បាន​រៀបចំ​ពិធីជប់​លៀង​ជូន​ចំពោះ​ ​នា​យករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ភរិយានិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ក្នុង​ឱកាស​​នៃដំ​ណើរទស្សនកិច្ចជាផ្លូវការនៅស៊ុយអែតលើកនេះ។ នៅពេល្ងាចថ្ងៃដដែល  ពោលគឺនាយប់ថ្ងៃទី ២៨ ខែ ខែ​ឧសភា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ភរិយានិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បាន​ចាក​ចេ​ញ​​ពីប្រទេសស៊ុយអ៊ែត វិលត្រឡប់មកវៀតណាមវិញ បញ្ចប់ដំណើរប្រកប ដោយជោគជ័យនូវ​ដំណើរ​ទស្សនកិ​ច្ច​​ប្រទេស​ស៊ុយអែត​៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top