• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចូលរួមកិច្ចពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកនៅកិច្ចប្រជុំទូ ទៅនៃមហសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ (រូបថតៈ chinhphu.vn) 

 នារសៀល​ថ្ងៃ​ទី២៧ ខែកញ្ញា ឆ្នាំ​២០១៨ នៅទីស្នាក់ការ​អង្គការសហប្រជាជាតិនៃទីក្រុងញ៉ូ​យ៉ក ​សហរដ្ឋអាមេ​រិក នាយក​​រដ្ឋ​មន្ត្រីរដ្ឋាភិបាលវៀតណាម​ លោក Nguyen Xuan P​huc បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​ទៅកាន់​អង្គ​មហា​សន្និបាត​របស់អង្គការ​សហប្រជាជាតិលើកទី៧៣​។
 
ក្នុងសន្ទរកថានេះ តាងនាមរដ្ឋាភិបាលនិងប្រជាជនវៀតណាម នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​ថ្លែង​​អំណ​រ​គុណចំពោះមហាសន្និបាតដែលបាន​ចំណាយ រយៈពេល១នាទីធ្វើ​ការ​ស្មឹង​ស្មាធិ៍​ដើម្បី​រំលឹក​ដល់​វិញ្ញាណក្ខ័ន្ធ​សព​ប្រធានរដ្ឋវៀតណាម លោ​ក Tran Dai Quang ដែលទើបនឹងទទួលម​រណភាព​។
 
នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងថា ពីប្រទេស​ក្រីក្រ​មួយ​ដែល​ប្រជា​ជន​ខ្វះ​ស្បៀង​អាហារ​នោះ ​វៀតណាមបានខិតខំប្រឹងប្រែង ទទួ​លបានកំណើន GDP ជាង៦% ជាក​ម្រិតខ្ពស់នារយៈពេល២​០ឆ្នាំកន្លង​ទៅ។​ ពោលគឺ វៀត ណាមបានក្លាយទៅ​ជាប្រទេសនាំចេញស្បៀងអាហារជួរ​មុខ​ពិភពលោក ហើយពី​ឆ្នាំ ២០១០​ រហូតដល់បច្ចុប្បន្ននេះ បានក្លាយទៅជា​ប្រទេសមានចំណូលមធ្យ​ម។​ វៀត ណាមបាន​ចូលរួម​ជាប្រទេស​ហត្ថលេខី​ និ​ងកំពុងចរចាលើកិច្ចព្រមព្រៀ​ងពាណិជ្ជកម្មសេ​រី ​(FTA) ចំនួន១៦ ទៀ​ត ក៏ដូច​ជាបើក​ចេញ​ទំនាក់​ទំនង​ពាណិជ្ជកម្មសេរី​ ជាមួយប្រទេសនិងដែគូរចំ​នួន៦០​លើទូទាំងពិភព​លោក​។ វៀតណាម ក៏បាន​រៀបចំ​ប្រកប​​ដោយ​ជោគជ័យ នៃឆ្នាំ A​PEC ២០១៧; មហាសន្និបាតអន្តរ​សភាពិភពលោក​លើក​ទី​១៣២និង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ អំពីអាស៊ាន​ឆ្នាំ២០១៨​ ផង​ដែរ​។
 
នាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា៖ វៀតណាមជានិច្ចកាល លើក​កម្ពស់​ធម្មនុញ្ញ​នៃអង្គ​ការ​សហប្រជាជាតិ​ គោលការណ៍ជាសារវ័ន្តនៃច្បាប់​អន្តរ ជាតិ ក្នុងការដោះស្រាយ​ជម្លោះអ​ន្តរជាតិ ​ដោយ​សន្តិ​វិធី ក្នុង​នោះ ​មានបញ្ហាសមុទ្រខាងកើត ឈរលើ​មូលដ្ឋាននៃអនុសញ្ញាអង្គការស​ហប្រជាជាតិ ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២​ (UNCLOS) រួម​ទាំងបានធានាសន្តិសុខ​ សុវត្ថភាពនិងសេរីភាព​នាវាចរណ៍​និងអាកាសចរណ៍។
 
លោកនាយក​រដ្ឋមន្ត្រីវៀតណាមក៏បានលើក​ឡើង នូវឱកាសថ្មី ដើម្បី​ការអភិវឌ្ឍ​សេដ្ឋ កិច្ចរបស់​ប្រទេស​នានា​លើទូទាំង​ពិភព​លោក ក្នុងប​រិបទដែលមានភាពជឿន​ លឿនអំពី​វិទ្យាសាស្ត្រ​ បច្ចេក​វិទ្យានៃ​បដិវត្តន៍​ឧស្សាហកម្ម​៤.០​។ លោកនាយក​រដ្ឋមន្ត្រី Nguyen Xuan Phuc អ​ញ្ជើញផ្តល់​ប្រសាសន៍​ថា៖ “គ្មាន​ប្រទេស​ណាមួយ​ឡើយ​ សម្បី​តែប្រទេសនោះជាប្រទេសមហាអំណាចក៏​ដោយ ​ក៏គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​របស់ពិភពលោកបច្ចុប្បន្នឡើយ។  ​ប្រការនេះតម្រូវឲ្យមានការខិត ខំ​ប្រឹង​ប្រែង ការរួម​ដៃរបស់​ប្រទេសទាំង​អស់លើភព​ផែន​ដី។ ខ្ញុំស្នើឲ្យប្រទេសនីមួយៗ  ឲ្យ​មានការទទួលខុសត្រូវប​ន្ថែមចំ​ពោះបញ្ហាសកល ហើយ​បុគ្គល​នីមួយៗត្រូវខ្ជាប់ខ្ជួននូ​វតួនាទីជាពលរដ្ឋសកលលោកទៀតផ​ង។​ ក្នុងបរិបទ​នេះ  តួនាទី​របស់​អង្គការ​សហប្រជាជាតិកាន់តែសំខាន់​ជាងពេលណាៗទាំងអស់​ ក្នុងការបង្រួប​បង្រួម​ដើម្បី​ដោះស្រាយ​ប្រកប​ដោយ​ជោគជ័យ​រាល់បញ្ហា​សាកល្បងរបស់សកលលោ​ក។ ពោលគឺ ប្រទេសទាំងអស់ ត្រូ​វលើក​កម្ពស់ តួនាទី​របស់​អង្គការ​សហប្រជាជាតិ និងសាមគ្គីគ្នា ខិ​តខំប្រឹងប្រែង ដើម្បី “ពិភពលោក​មួយ​ សន្តិភាព យុត្តិធម៌និង​អភិវឌ្ឍន៍​ប្រកប​ដោយនិរន្តរភាព”​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top