• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៦នេះ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក ឡេ មិញហ៉ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីវៀតណាម នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីវៀតណា​មលោក ឡេ មិញហ៉ឹង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ជំនួបពិភាក្សាទ្វេភាគីកម្រិតកំពូលនេះ បានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពី នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៉ឹង បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ច រយៈពេល២ថ្ងៃ។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងពិភាក្សាអំពីការ​ពង្រឹង​ទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាការយកចិត្តទុកដាក់រួម។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេសកម្ពុជា។

បន្ទាប់ពីកិច្ចប្រជុំទ្វេភាគី សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ឡេ មិញហ៉ឹង ត្រូវបានរំពឹងថា នឹងអញ្ជើញធ្វើជាអធិបតីរួមគ្នាក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួនរវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា លោក ឡេ មិញ ហ៉ឺង អាយុ ៥៦ឆ្នាំ ត្រូវបានសភាវៀតណាម បោះឆ្នោត​ជ្រើស​តាំង​ជា​នាយក​រដ្ឋមន្ត្រីថ្មី កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ សម្រាប់អាណត្តិ​៥ឆ្នាំ ជំនួស​តំណែង​របស់លោក ផាម មិញ ជិញ។ មុនបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីម្សិលមិញនេះ លោកក៏បានបំពេញទស្សនកិច្ចនៅប្រទេសឡាវផងដែរ៕

 

អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម៖ អភិវឌ្ឍន៍លំហបាកហ៊ឹងហៃ បៃតង ស្រស់ស្អាត និងទំនើប

អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម៖ អភិវឌ្ឍន៍លំហបាកហ៊ឹងហៃ បៃតង ស្រស់ស្អាត និងទំនើប

នៅរសៀលថ្ងៃទី ៩ ខែតុលា នៅឃុំ ញឺ ក្វួញ ខេត្តហ៊ឹងអៀន ក្រសួងកសិកម្ម និងបរិស្ថាន សហការជាមួយគណៈកម្មាធិការប្រជាជនហាណូយ និងគណៈកម្មាធិការប្រជាជនហ៊ឹងអៀន រៀបចំពិធីបើកការដ្ឋានសាងសង់គម្រោងធ្វើឱ្យប្រសើរឡើង ធ្វើទំនើបកម្ម និងកែលម្អបរិស្ថានទឹកនៃប្រព័ន្ធធារាសាស្ត្របាកហ៊ឹងហៃ។

Top