• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យពន្លឿនការបញ្ចេញទុនវិនិយោគសាធារណៈ

នាព្រឹកថ្ងៃទី ១៨ តុលា នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទទូទាំងប្រទេសលើកទី ៤ ស្តីពីការជំរុញការវិនិយោគសាធារណៈឆ្នាំ ២០២៥។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាប្រធានសន្និសីទទូទាំងប្រទេសលើកទី៤ អំពីការជំរុញការវិនិយោគសាធារណៈឆ្នាំ២០២៥។ (រូបថត៖ Lai Hoa/VOV)

សន្និសីទនេះបានប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ និងតភ្ជាប់តាមប្រព័ន្ធវីដេអូអនឡាញជាមួយខេត្ត ក្រុងទាំង ៣៤។

នៅក្នុងសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា ឆ្នាំ២០២៥សល់តែជាង ២ ខែទៀតប៉ុណ្ណោះ ដូច្នេះចាំបាច់ត្រូវពន្លឿន និងទម្លុះ​ទម្លាយដើម្បីសម្រេចបាននូវគោលដៅកំណើនចាប់ពី ៨% នៅឆ្នាំនេះ។ កម្លាំងចលករមួយក្នុងចំណោមកម្លាំងចលករសម្រាប់កំណើននោះ គឺការវិនិយោគ តាមនោះអត្រាបញ្ចេញទុនវិនិយោគសាធារណៈ ក្នុងអាណត្តិនេះបានកើនឡើង ៥៥% បើធៀបនឹងអាណត្តិមុន។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ប្រទេសជាតិទាំងមូលទើបបញ្ចេញទុនវិនិយោគត្រឹមតែជិត ៤៥៥ ទ្រីលានដុង (ប្រហែល ១៨ ពាន់លានដុល្លារអាមេរិក) ពោលគឺស្មើនឹង ៥០,៧% នៃផែនការដែលនាយករដ្ឋមន្ត្រីប្រគល់ជូន និងទាបជាងតម្រូវការ។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ចាំបាច់ត្រូវវិភាគពីមូលហេតុ ហើយខិតខំប្រឹងប្រែងបំពេញគោលដៅដែលបានដាក់ចេញ៖

“ខ្ញុំស្នើឱ្យជ្រួតជ្រាបស្មារតីនេះ ដើម្បីធ្វើការប្រកបដោយស្មារតីទទួលខុសត្រូវ ស្របតាមបទប្បញ្ញត្តិរបស់បក្ស និងរដ្ឋផង ប៉ុន្តែក៏ត្រូវធ្វើការជាមួយនឹងសតិសម្បជញ្ញៈរបស់ខ្លួនផងដែរ។ ផ្ទះនីមួយៗបានសាងសង់ឡើង គម្រោងនីមួយៗបានសម្រេចរួចរាល់ ដើម្បីនាំមកនូវភាពសប្បាយរីករាយ និងសេចក្ដីសុខដល់ប្រជាជន រួមចំណែកដល់ការអភិវឌ្ឍរួមនៃប្រទេសទាំងមូល។ ដូច្នេះ និយាយតិច ធ្វើច្រើន បង្ហាញតាមរយៈផលិតផលជាក់លាក់”។

ក្នុងបរិបទដែលប្រទេសទាំងមូលអនុវត្តន៍ការងារសំខាន់ៗជាច្រើន ដោយមានបន្ទុកការងារដ៏ធំធេងនោះ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ និងមូលដ្ឋាននឹងបង្ហាញនូវស្មារតីទទួលខុសត្រូវចំពោះប្រទេសជាតិ ក្នុងនោះ ចាត់ទុកការវិនិយោគសាធារណៈ ជាកម្លាំងចលករជំរុញកំណើនសេដ្ឋកិច្ច រួមចំណែកលើកស្ទួយជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) នៅតែមានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេង

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) នៅតែមានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេង

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) នៅតែមានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេង ដែលទាមទារឲ្យមានការរួមដំណើរពី ស្ថាប័នគ្រប់គ្រង និងសហគមន៍ធុរកិច្ចនៃភាគីទាំងពីរ។

Top