• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួប គណប្រតិភូក្រុមបេសកកម្មមាត្រា IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)

វៀតណាមក៏កំពុងជំរុញយ៉ាងខ្លាំងនូវការវិនិយោគសាធារណៈ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួប គណប្រតិភូក្រុមបេសកកម្មមាត្រា IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (រូបថត៖ VNA)

នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបគណៈប្រតិភូក្រុមបេសកកម្មមាត្រា IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Paulo Medas ។

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ដើម្បីរក្សាកំណើនខ្ពស់ និងប្រកបដោយចីរភាព រដ្ឋាភិបាលវៀតណាមមានគោលការណ៍ផ្លាស់ប្ដូរថ្មីកម្លាំងចលករកំណើនប្រពៃណី (ការវិនិយោគ ការនាំចេញ ការប្រើប្រាស់) ព្រមទាំងជំរុញកម្លាំងចលករកំណើនថ្មី (សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង)។  វៀតណាមក៏កំពុងជំរុញយ៉ាងខ្លាំងនូវការវិនិយោគសាធារណៈ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។  លោក នាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ IMF បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ផ្តល់ជំនួយបច្ចេកទេស និងបណ្តុះបណ្តាលលើវិស័យដូចជា “គ្រប់គ្រងសេដ្ឋកិច្ច គ្រប់គ្រងថវិកា គោលនយោបាយរូបិយវត្ថុ អត្រាប្តូរប្រាក់ ការគ្រប់គ្រងធនាគារ ការអភិវឌ្ឍន៍ទីផ្សារទុន ហិរញ្ញវត្ថុបៃតង។   

ជាការឆ្លើយតប លោក Paulo Medas បានផ្តល់អនុសាសន៍ថា វៀតណាមចាំបាច់ត្រូវបន្តសុក្រិតស្ថាប័ន បង្កើតបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព បង្កើនអភិបាលកិច្ច និងទប់ស្កាត់អំពើពុករលួយ។ ប្រធានគណៈប្រតិភូក្រុមបេសកកម្មមាត្រា IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា IMF ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមដូចទៅនឹងសំណើររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top