ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួប គណប្រតិភូក្រុមបេសកកម្មមាត្រា IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)

វៀតណាមក៏កំពុងជំរុញយ៉ាងខ្លាំងនូវការវិនិយោគសាធារណៈ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួប គណប្រតិភូក្រុមបេសកកម្មមាត្រា IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) (រូបថត៖ VNA)

នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបគណៈប្រតិភូក្រុមបេសកកម្មមាត្រា IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Paulo Medas

អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា ដើម្បីរក្សាកំណើនខ្ពស់ និងប្រកបដោយចីរភាព រដ្ឋាភិបាលវៀតណាមមានគោលការណ៍ផ្លាស់ប្ដូរថ្មីកម្លាំងចលករកំណើនប្រពៃណី (ការវិនិយោគ ការនាំចេញ ការប្រើប្រាស់) ព្រមទាំងជំរុញកម្លាំងចលករកំណើនថ្មី (សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចចំណេះដឹង)។  វៀតណាមក៏កំពុងជំរុញយ៉ាងខ្លាំងនូវការវិនិយោគសាធារណៈ ជាពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍។  លោក នាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ IMF បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ផ្តល់ជំនួយបច្ចេកទេស និងបណ្តុះបណ្តាលលើវិស័យដូចជា គ្រប់គ្រងសេដ្ឋកិច្ច គ្រប់គ្រងថវិកា គោលនយោបាយរូបិយវត្ថុ អត្រាប្តូរប្រាក់ ការគ្រប់គ្រងធនាគារ ការអភិវឌ្ឍន៍ទីផ្សារទុន ហិរញ្ញវត្ថុបៃតង។   

ជាការឆ្លើយតប លោក Paulo Medas បានផ្តល់អនុសាសន៍ថា វៀតណាមចាំបាច់ត្រូវបន្តសុក្រិតស្ថាប័ន បង្កើតបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព បង្កើនអភិបាលកិច្ច និងទប់ស្កាត់អំពើពុករលួយ។ ប្រធានគណៈប្រតិភូក្រុមបេសកកម្មមាត្រា IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានអះអាងថា IMF ត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមដូចទៅនឹងសំណើររបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ផងដែរ៕


top