• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរាជទូតកម្ពុជា

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរដល់លោកឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកម្មការទូតយ៉ាងល្អប្រសើរ រួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២២” និងពិធីរំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៦៧ - ២០២២)។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរាជទូតកម្ពុជា។រូបថត៖ VGP/Nhat Bac  

នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម មកជំរាបលា ក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរដល់លោកឯកអគ្គរាជទូត ដែលបានបញ្ចប់បេសកម្មការទូតយ៉ាងល្អប្រសើរ រួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសក្នុង “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា ២០២២” និងពិធីរំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៦៧ - ២០២២)។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលោកឯកអគ្គរាជទូត ចាយ ណាវុធ ក្នុងអាណត្តិរបស់ខ្លួន ដែលមានសកម្មភាពដ៏សកម្មជាច្រើន ជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន ខេត្ត ក្រុង និងតភ្ជាប់ជំនួបប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្រ្តី បានអបអរសាទរដល់លោកឯកអគ្គរាជទូត ដែលទើបនឹងត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ហើយបានលើកសំណើថា ក្នុងមុខតំណែងថ្មី លោកឯកអគ្គរាជទូតបន្តរួមចំណែកយ៉ាងសកម្មទៅក្នុងការថែរក្សា ពូនជ្រុំប្រពៃណីសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោក​ប្រធានាធិបតី Biden៖ សហរដ្ឋ​អាមេរិក​រឹងមាំជាងរយៈពេល​ ៤ ឆ្នាំមុន

លោកប្រធានាធិបតី Joe Biden កាលពីថ្ងៃទី ១៣ ខែមករា បានថ្លែងសុន្ទរកថាចុងក្រោយស្តីពីគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកនៅទីស្នាក់ការកណ្តាលនៃក្រសួងការបរទេសសហរដ្ឋអាមេរិក។ នៅដើមសុន្ទរកថានេះ លោកប្រធានាធិបតី Joe Biden បានបញ្ជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរបស់លោកអស់រយៈពេល ៤ ឆ្នាំក្នុងតំណែងនេះ សហរដ្ឋអាមេរិកបានយកឈ្នះលើវិបត្តិនិងបញ្ហាប្រឈមថ្មីៗ។

Top