• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចេញដំណើរចូលរួមកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងអាស៊ាន-EU និងបំពេញទស្សនកិច្ចនៅ លុចសំបួ ហូឡង់ និងបែលហ្ស៊ិក

ដំណើរទស្សនកិច្ចក៏បានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម ជាមួយលុចសំបួ ហូឡង់ និងបែលហ្ស៊ិក ក្នុងបរិបទដែលឆ្នាំ ២០២៣ គឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងប្រទេសទាំងបីផងដែរ។
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai។ រូបថត៖ Duong Giang/VNA  

នាព្រឹកព្រលឹមថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញធ្វើដំណើរចូលរួមកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - សហភាពអឺរ៉ុប (EU) និងបំពេញទស្សនកិច្ចជាផ្លូវការនៅមហាពញារដ្ឋលុចសំបួ  ព្រះរាជាណាចក្រហូឡង់ និងព្រះរាជាណាចក្របែលហ្ស៊ិក ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៦ ធ្នូ តបតាមសេចក្ដីអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel នាយករដ្ឋមន្ត្រីលុចសំបួលោក Xavier Bettel នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte និងនាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក Alexander De Croo

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីលោក Pham Minh Chinh មានអត្ថន័យដ៏សំខាន់ រួមចំណែកអនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសនៃមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ស្ដីពី បន្តជំរុញខ្លាំង និងលើកកំពស់ប្រសិទ្ធភាពនៃការងារកិច្ចការបរទេស និងសមាហរណកម្មអន្តរជាតិ”; សារាចររបស់គណៈលេខាស្តីពី "ការជំរុញខ្លាំង និងលើកកម្ពស់ឋានៈកិច្ចការបរទេសពហុភាគីដល់ឆ្នាំ ២០៣០"; សារាចររបស់គណៈលេខាស្ដីពី "កាទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍប្រទេសជាតិដល់ឆ្នាំ២០៣០"។ ទន្ទឹមនឹងនោះ បង្ហាញពីស្មារតីម្ចាស់ការ សកម្ម និងរូមចំណែកប្រកបដោយមានការទទួលខុសត្រូវរបស់វៀតណាម ក្នុងអាស៊ាន ក៏ដូចជាចំពោះសហគមន៍អន្តរជាតិ ជាពិសេសក្នុងបរិបទ ដែលតំបន់ និងពិភពលោកកំពុងប្រឈមមុខនឹងការវិវឌ្ឍដ៏ស្មុគស្មាញ និងបញ្ហាប្រឈមជាច្រើនដូចបច្ចុប្បន្ននេះ។ ដំណើរទស្សនកិច្ចក៏បានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងរវាងវៀតណាម ជាមួយលុចសំបួ ហូឡង់ និងបែលហ្ស៊ិក ក្នុងបរិបទដែលឆ្នាំ ២០២៣ គឺជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងប្រទេសទាំងបីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top