• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - អារ៉ាប៊ីសាអូឌីត

វៀតណាមបានក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៤ ក្នុងអាស៊ាន; ជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទាំង២០ ដែលមាន ទ្រង់ទ្រាយពាណិជ្ជកម្មធំបំផុតនៅលើពិភពលោក ហើយជាប្រទេសដែលនាំចេញអង្ករ និងកសិផលជួរមុខនៅលើពិភពលោក។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - អារ៉ាប៊ីសាអូឌីត

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្ស (GCC) និងបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត នាព្រឹកថ្ងៃទី ១៩ តុលា (ម៉ោងក្នុងតំបន់) នៅរាជធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អារ៉ាប៊ីសាអូឌីត ដែលរៀបចំដោយក្រសួងផែនការ និងវិនិយោគវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីត និងសហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត (FSC)។

អញ្ជើញថ្លែងមតិនៅវេទិកានេះ ផ្តល់ព័ត៌មានអំពីស្ថានភាពរបស់វៀតណាម ក្រោយរយៈពេល ៤០ ឆ្នាំ នៃការផ្លាស់ប្ដូរថ្មី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមបានក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី ៤ ក្នុងអាស៊ាន; ជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទាំង ២០ ដែលមាន ទ្រង់ទ្រាយពាណិជ្ជកម្មធំបំផុតនៅលើពិភពលោក ហើយជាប្រទេសដែលនាំចេញអង្ករ និងកសិផលជួរមុខនៅលើពិភពលោក។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា អារ៉ាប៊ីសាអូឌីតគឺជាដៃគូដ៏សំខាន់ជួរមុខរបស់វៀតណាមក្នុងតំបន់មជ្ឈិមបូព៌ា។ ក្នុងពេលនោះ វៀតណាមក៏ជាដៃគូដ៏សំខាន់ ហើយជាស្ពានជាមួយតំបន់អាស៊ានរបស់អារ៉ាប៊ីសាអូឌីត។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា ប្រទេសទាំងពីរសហការយ៉ាងជិតស្និទ្ធិ ដើម្បីសហគ្រាសនៃភាគីទាំងពីរមិនត្រឹមតែចូលរួមក្នុងទីផ្សាររបស់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងពង្រីកទៅកាន់តំបន់អាស៊ាន និង GCC ទៀតផង។

ក្នុងឱកាសនេះ ក្រោមសាក្សីរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង ស្ថាប័ននៃប្រទេសទាំងពីរសហគ្រាសវៀតណាម-អារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាលើ អនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក ឡេ មិញហ៊ឹង ទៅកាន់ឡាវនិងកម្ពុជាមានអត្ថន័យសំខាន់ ខាងនយោបាយការបរទេស

នៅក្នុងបទសម្ភាសន៍មួយទាក់ទងនឹងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោកឡេ មិញហ៊ឹង ទៅកាន់ប្រទេសឡាវ និងកម្ពុជា (ថ្ងៃទី ៨-១០ ខែតុលា) រដ្ឋមន្ត្រីក្រសួងការបរទេស លោកឡេ ហ័យជុងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ខាងនយោបាយការបរទេស។

Top