វៀតណាមបានក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៤ ក្នុងអាស៊ាន; ជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទាំង២០ ដែលមាន ទ្រង់ទ្រាយពាណិជ្ជកម្មធំបំផុតនៅលើពិភពលោក ហើយជាប្រទេសដែលនាំចេញអង្ករ និងកសិផលជួរមុខនៅលើពិភពលោក។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - អារ៉ាប៊ីសាអូឌីត
ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រពែក្ស
(GCC)
និងបំពេញទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត នាព្រឹកថ្ងៃទី ១៩ តុលា
(ម៉ោងក្នុងតំបន់) នៅរាជធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-អារ៉ាប៊ីសាអូឌីត
ដែលរៀបចំដោយក្រសួងផែនការ និងវិនិយោគវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅអារ៉ាប៊ីសាអូឌីត
និងសហព័ន្ធសភាពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីត (FSC)។
អញ្ជើញថ្លែងមតិនៅវេទិកានេះ
ផ្តល់ព័ត៌មានអំពីស្ថានភាពរបស់វៀតណាម ក្រោយរយៈពេល ៤០ ឆ្នាំ នៃការផ្លាស់ប្ដូរថ្មី
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា វៀតណាមបានក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី
៤ ក្នុងអាស៊ាន; ជាខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទាំង
២០ ដែលមាន ទ្រង់ទ្រាយពាណិជ្ជកម្មធំបំផុតនៅលើពិភពលោក ហើយជាប្រទេសដែលនាំចេញអង្ករ
និងកសិផលជួរមុខនៅលើពិភពលោក។
លោកនាយករដ្ឋមន្ត្រី
Pham
Minh Chinh បានសង្កត់ធ្ងន់ថា អារ៉ាប៊ីសាអូឌីតគឺជាដៃគូដ៏សំខាន់ជួរមុខរបស់វៀតណាមក្នុងតំបន់មជ្ឈិមបូព៌ា។
ក្នុងពេលនោះ វៀតណាមក៏ជាដៃគូដ៏សំខាន់
ហើយជាស្ពានជាមួយតំបន់អាស៊ានរបស់អារ៉ាប៊ីសាអូឌីត។ លោកនាយករដ្ឋមន្ត្រីមានគោលបំណងថា
ប្រទេសទាំងពីរសហការយ៉ាងជិតស្និទ្ធិ
ដើម្បីសហគ្រាសនៃភាគីទាំងពីរមិនត្រឹមតែចូលរួមក្នុងទីផ្សាររបស់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ
ថែមទាំងពង្រីកទៅកាន់តំបន់អាស៊ាន និង GCC ទៀតផង។
ក្នុងឱកាសនេះ
ក្រោមសាក្សីរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh និងថ្នាក់ដឹកនាំក្រសួង
ស្ថាប័ននៃប្រទេសទាំងពីរសហគ្រាសវៀតណាម-អារ៉ាប៊ីសាអូឌីតបានចុះហត្ថលេខាលើ អនុស្សរណៈ
នៃកិច្ចសហប្រតិបត្តិការផងដែរ៕