• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គស្តីពីការទូតសេដ្ឋកិច្ចក្នុងសន្និសីទការទូតលើកទី ៣២

កិច្ចប្រជុំពេញអង្គបានផ្តោតសំខាន់លើការពិភាក្សាអំពីបញ្ហាវាយតម្លៃ និងព្យាករណ៍អំពីស្ថានភាពសេដ្ឋកិច្ចអន្តរជាតិ ជាពិសេសគឺបំភ្លឺរាល់ការវិវឌ្ឍដែលមានលក្ខណៈរបត់ និងនិន្នាការធំៗនៃសេដ្ឋកិច្ចពិភពលោក និងតំបន់។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គស្តីពីការទូតសេដ្ឋកិច្ចក្នុងសន្និសីទការទូតលើកទី ៣២ (រូបថត៖ VNA)

ក្នុងក្របខ័ណ្ឌនៃសន្និសីទការទូតលើកទី៣២ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំពេញអង្គស្ដីពីការទូតសេដ្ឋកិច្ចបម្រើការអភិវឌ្ឍប្រទេសជាតិ។ កិច្ចប្រជុំពេញអង្គបានផ្តោតសំខាន់លើការពិភាក្សាអំពីបញ្ហាចំនួន ២ គឺ៖ ទីមួយ វាយតម្លៃ និងព្យាករណ៍អំពីស្ថានភាពសេដ្ឋកិច្ចអន្តរជាតិ ជាពិសេសគឺបំភ្លឺរាល់ការវិវឌ្ឍដែលមានលក្ខណៈរបត់ និងនិន្នាការធំៗនៃសេដ្ឋកិច្ចពិភពលោក និងតំបន់។ ទីពីរគឺ វាយតម្លៃសត្យានុម័ត និងទូលំទូលាយលើលទ្ធផល និងសមិទ្ធិផលនៃការងារការទូតសេដ្ឋកិច្ច ដែលសម្រេចបានតាំងពីដើមអាណត្តិទី១៣ រហូតមកដល់បច្ចុប្បន្ន ជាពិសេសគឺចាប់តាំងពីពេលចេញផ្សាយសារចរលេខ ១៥ របស់គណៈលេខា និងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាលស្ដីពីការទូតសេដ្ឋកិច្ច ក្នុងនោះបំភ្លឺលទ្ធផល និងដកមេរៀនបទពិសោធន៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

IMF ព្រមានពីហានិភ័យដែលបណ្តាលមកពី AI និងការវាយប្រហារតាមអ៊ីនធឺណិត

IMF ព្រមានពីហានិភ័យដែលបណ្តាលមកពី AI និងការវាយប្រហារតាមអ៊ីនធឺណិត

លោកស្រី Kristalina Georgieva នាយិកាគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិជាក់ស្តែង។

Top