• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅលុចសំបួ ហូឡង់ និងបែលហ្សិក

ដំណើរទស្សនកិច្ចការងារបានបញ្ចប់ប្រកបដោយជោគជ័យ ដោយទទួលបានលទ្ធផលលេចធ្លោជា ច្រើន។
 នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចនៅលុចសំបួ ហូឡង់ និងបែលហ្សិក។
កាលពីយប់ថ្ងៃទី ១៥ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចាកចេញពីព្រះរាជាណាចក្របែលហ្សិក បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសលុចសំបួ ព្រះរាជាណាចក្រហូឡង់ និងព្រះរា ជាណាចក្របែលហ្សិក ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២២។ ដំណើរទស្សន កិច្ចការងារបានបញ្ចប់ប្រកបដោយជោគជ័យ ដោយទទួលបានលទ្ធផលលេចធ្លោជា ច្រើន។ ថ្នាក់ដឹកនាំនៃប្រទេសនានាបានគាំទ្រការអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA) ព្រមទាំងបានសម្តែងនូវបំណងចង់ឱ្យកិច្ចព្រមព្រៀងការពារការវិនិយោគរវាង EU-វៀត ណាម (EVIPA) ត្រូវបានអនុម័តនាពេលឆាប់ៗ ដើម្បីជំរុញការវិនិយោគរបស់អឺរ៉ុបចូល មកវៀតណាម ជាពិសេសនៅក្នុងវិស័យថ្មី បច្ចេកវិទ្យាខ្ពស់ និងយុទ្ធសាស្ត្រ។
វៀតណាមបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ដែលប្រទេសទាំងបីមាន ប្រៀបខ្លាំង ដើម្បីបម្រើគោលដៅសន្តិសុខ និងអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ចំពោះ ប្រទេសលុចសំបួ នោះគឺការតភ្ជាប់ជាមួយនឹងប្រភពទុនវិនិយោគ និងហិរញ្ញវត្ថុដោយ មានលក្ខខណ្ឌអនុគ្រោះ ជាពិសេស ហិរញ្ញវត្ថុបៃតង តាមរយៈការបង្កើតភាពជាដៃគូ យុទ្ធសាស្ត្រហិរញ្ញវត្ថុបៃតង។ ចំពោះប្រទេសហូឡង់ និងបែលហ្ស៊ិក នោះគឺការជំរុញ កិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និងវិទ្យាសាស្ត្របច្ចេកវិទ្យា ព្រមទាំងបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យាខ្ពស់ក្រោមគំរូត្រីភាគី (រដ្ឋាភិបាល វិទ្យាស្ថាន ស្រាវជ្រាវ និងសហគ្រាស)។
ក្រៅពីនោះ វៀតណាមបានជំរុញខ្លាំងការតភ្ជាប់ផ្នែកភស្តុភារកម្ម ទាក់ទាញការ វិនិយោគប្រកបដោយគុណភាពខ្ពស់នៃប្រទេសទាំងបី ក្នុងហេដ្ឋារចនាសម្ព័ន្ធយុទ្ធ សាស្ត្រ បង្កើនកិច្ចសហប្រតិបត្តិការឯកទេសរវាងក្រសួង ស្ថាប័ន មូលដ្ឋាននិងសហ គ្រាសវៀតណាមជាមួយប្រទេសទាំងបី ក្នុងវិស័យគ្រប់គ្រងទឹក ការឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុជាដើម។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ នៅប្រទេសនីមួយៗ លោកនាយករដ្ឋ មន្ត្រីបានធ្វើជាប្រធានវេទិកាធុរកិច្ច ជួប ធ្វើការជាមួយថ្នាក់ដឹកនាំនៃតំបន់ សម្ព័ន្ធ ក្រុមហ៊ុន និងសហគ្រាសធំៗចំនួន២០។ មានកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ៣០ រវាងក្រសួង ស្ថាប័ន និងសហគ្រាស ត្រូវបានចុះហត្ថលេខា។
ទាក់ទិននឹងកិច្ចប្រជុំកំពូលអបអរសាទរខួបលើកទី ៤៥ នៃទំនាក់ទំនងរវាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) វៀតណាមបាន ចូលរួមយ៉ាងសកម្ម ម្ចាស់ការ រួមចំណែកយ៉ាងសំខាន់ និងប្រកបដោយទំនួលខុសត្រូវ ទៅក្នុងជោគជ័យជារួមនៃកិច្ចប្រជុំ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន អះអាងថា វៀតណាមជានិច្ចកាលរួមដំណើរជាមួយសហគ្រាស EU ក្នុងការបណ្តាក់ ទុន និងធ្វើអាជីវកម្មនៅវៀតណាម ព្រមទាំងស្នើឲ្យ EU ដក “កាតលឿង” ចេញក្នុង ពេលឆាប់ៗ សម្រាប់ជលផលវៀតណាម ហើយឆាប់អនុម័តលើកិច្ចព្រមព្រៀងការពារ ការវិនិយោគរវាងវៀតណាម - EU (EVIPA) ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ និងឈាបនដ្ឋានជាតិទ្រឿងសឺន

គោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ និងឈាបនដ្ឋានជាតិទ្រឿងសឺន

នារសៀលថ្ងៃទី ១៨ ខែកក្កដា ក្រុមការងាររបស់គណៈកម្មាធិការបក្សនៃរណសិរ្សមាតុភូមិវៀតណាមនិងអង្គការមជ្ឈិម ដឹកនាំដោយលោក ង្វៀន ភីឡុង អនុប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អញ្ជើញទៅអុជធូប ដាក់ផ្កាដើម្បីគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅឈាបនដ្ឋានយុទ្ធជនពលីថ្នាក់ជាតិលើផ្លូវហាយវេលេខ ៩ និងឈាបនដ្ឋានជាតិទ្រឿងសឺននៅខេត្តក្វាងទ្រី ក្នុងឱកាសខួបលើកទី ៧៩ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)។

Top