• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អញ្ជើញទស្សនាវិថីសៀវភៅហាណូយ

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឧទ្ទេសនាមដល់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីអំពីវប្បធម៌ ប្រពៃណីឧស្សាហ៍ព្យាយាមសិក្សា និងវប្បធម៌អានរបស់វៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh (ស្ដាំ) និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ទៅទស្សនាវិថីសៀវភៅហាណូយ។ (រូបថត៖ VOV)

ក្នុងឱកាសដែលនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងលោកជំទាវ បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម នាវេលាថ្ងៃត្រង់ថ្ងៃទី ២១ ខែកក្កដា នាយក រដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងលោកជំទាវបានអញ្ជើញនាយករដ្ឋ មន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim និងលោកជំទាវទៅទស្សនាវិថីសៀវភៅហាណូយ ហើយរីករាយជាមួយនឹងរសជាតិកាហ្វេវៀតណាម។

វិថីសៀវភៅគឺជាផ្លូវដ៏ស្រស់ស្អាតមួយនៅជិតបឹង Hoan Kiem តភ្ជាប់វិថី Ly Thuong Kiet និងវិថី Hai Ba Trung ខ័ណ្ឌ Hoan Kiem។ ក្រៅពីហាងលក់សៀវភៅ នៅទីនេះក៏មានកន្លែងសម្រាប់ជួបប្រាស្រ័យ ឧទ្ទេសនាមសៀវភៅ; ស្ថានីយ៍ស្វែងរក ព័ត៌មានអេឡិចត្រូនិកសាធារណៈ - សៀវភៅអេឡិចត្រូនិច និងហាងលក់វត្ថុ អនុស្សាវរីយ៍ ជាដើម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឧទ្ទេសនាមដល់នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីអំពីវប្បធម៌ ប្រពៃណីឧស្សាហ៍ព្យាយាមសិក្សា និងវប្បធម៌អានរបស់វៀតណាម។ រដ្ឋាភិបាលវៀតណាមបានជ្រើសរើសថ្ងៃទី ២១ ខែមេសា ជារៀងរាល់ឆ្នាំ ជាទិវាសៀវភៅវៀតណាម; ព្រមទាំងអនុវត្តន៍គម្រោង "អភិវឌ្ឍន៍វប្បធម៌អានក្នុង សហគមន៍ដល់ឆ្នាំ ២០២០ ទិសដៅដល់ឆ្នាំ ២០៣០"។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានឧទ្ទេសនាម និងប្រគល់ជូននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នូវសៀវភៅ "ខ្លឹមសារមួយចំនួនទាក់ទងនឹងទ្រឹស្តីនិងការអនុវត្តជាក់ស្ដែងអំពីសង្គមនិយម និងមាគ៌ាឈានឡើងសង្គមនិយមនៅវៀតណាមរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong; ស្នាដៃ ទិនានុលេខក្នុងពន្ធនាគាររបស់ប្រធានហូជីមិញ និងសៀវភៅ មនោសញ្ចេតនារបស់ប្រជាជនលើពិភពលោកចំពោះលោកប្រធានហូជីមិញ

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបធ្វើការជាមួយបណ្តាញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអញ្ជើញជួបធ្វើការជាមួយបណ្តាញនវានុវត្តន៍វៀតណាមនៅអឺរ៉ុប

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ តាមម៉ោងក្នុងស្រុក នៅទីក្រុង Prague នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជួបពិភាក្សាការងារជាមួយបណ្តាញនវានុវត្តន៍វៀតណាម និងអ្នកជំនាញជនជាតិវៀតពាម នៅអឺរ៉ុប។

Top