ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ជួបជាមួយថ្នាក់ដឹកនាំប្រទេស នានានិងអគ្គលេខាធិការអង្គការសហប្រជាជាតិ
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអបអរសាទរនាយករដ្ឋមន្ត្រីឥណ្ឌាជាថ្មីម្ដង ទៀតចំពោះសមិទ្ធិផលជាប្រវត្តិសាស្ត្រនៃការបាញ់បង្ហោះដោយជោគជ័យនូវយាន អវកាស Chandrayaan-៣ ទៅកាន់ឋានព្រះច័ន្ទ និងយានសង្កេតព្រះអាទិត្យ Aditya- L១ ក៏ដូចជាសមិទ្ធិផលនាពេលថ្មីៗនេះក្នុងវិស័យសេដ្ឋកិច្ច យោធា វិទ្យាសាស្ត្របច្ចេក វិទ្យា និងជោគជ័យរបស់ប្រទេសឥណ្ឌាក្នុងនាមជាប្រធានក្រុមប្រទេសមានសេដ្ឋកិច្ច អភិវឌ្ឍន៍និងទើបលេចចេញឈានមុខគេលើពិភពលោក (G20) និងអង្គការសហ ប្រតិបត្តិការសៀងហៃ (SCO)។ លោកនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពថា ប្រទេស ទាំងពីរគប្បីសម្របសម្រួលយ៉ាងសកម្ម និងរៀបចំដំណើរទស្សនកិច្ចជាន់ខ្ពស់នាពេល ខាងមុខ; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនានា ជាពិសេសវិស័យថ្មីៗ ដូចជាការ ផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងប្រកបដោយ និរន្តរភាព។ លោកនាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសន្តិ សុខ-ការពារជាតិ ដែលជាវិស័យសសរស្តម្ភនៃទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរ។