• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រហូឡង់

នៅវេលាម៉ោង១៧ ថ្ងៃទី១០ ខែធ្នូ (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Schiphol ទីក្រុង Amsterdam ចាប់ផ្ដើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រហូឡង់ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីហូឡង់លោក Mark Rutte។
  នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រហូឡង់ (រូបថត៖ VGP/Nhat Bac)  

តាមផែនការ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅហូឡង់ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មានជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំហូឡង់ រួមមាន៖ ព្រះមហាក្សត្រីហូឡង់ នាយករដ្ឋមន្រ្តីហូឡង់លោក Mark Rutte ប្រធានព្រឹទ្ធិសភាហូឡង់ ប្រធានសភាជាន់ទាបហូឡង់; ទទួលជួបអភិបាលក្រុងធំៗនៃប្រទេសហូឡង់ ទស្សនាគ្រឹះស្ថានសេដ្ឋកិច្ចធំៗ ដូចជាមណ្ឌលបច្ចេកវិទ្យា និងកំពង់ផែសមុទ្រ ចូលរួមវេទិកាធុរកិច្ចវៀតណាម - ហូឡង់ និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងជួបជាមួយសហគមន៍ជនវៀតណាមនៅប្រទេសហូឡង់។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ទំនាក់ទំនងវៀតណាម-ហូឡង់បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាលើវិស័យជាច្រើន ជាពិសេសក្នុងការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ហូឡង់គឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់វៀតណាមនៅអឺរ៉ុប និងជាវិនិយោគិនធំជាងគេរបស់ EU នៅវៀតណាម។ ទំហុំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២១ ឈានដល់ ៨,៣៧ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១០% បើធៀបនឹងឆ្នាំ ២០២០; ៩ ខែដើមឆ្នាំ ២០២២ ឈានដល់ ៨,២ ពាន់លានដុល្លារអាមេរិក កើនឡើង ៣៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។

ទាក់ទងនឹងការវិនិយោគ ហូឡង់មានគម្រោងចំនួន ៣៨០ នៅវៀតណាម ដោយមានទុនសរុប ១៣,៥ ពាន់លានដុល្លារអាមេរិក។ ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស្តីពីការប្រែប្រួលអាកាសធាតុ និងកសិកម្មប្រកបដោយនិរន្តរភាព ភាគីទាំងពីរបានអនុវត្តន៍កម្មវិធី និងគម្រោងកិច្ចសហប្រតិបត្តិការជាច្រើនជាមួយនឹងការតម្រង់ទិសរយៈពេលមធ្យម និងរយៈពេលវែង។ ក្នុងរយៈពេលពីរឆ្នាំថ្មីៗនេះ វៀតណាមក៏ទទួលបានជំនួយពីហូឡង់ជាមួយនឹងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១ លានដូស និងឧបករណ៍មានតម្លៃ ៤៣ ពាន់លានដុង។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទៅកាន់ប្រទេសហូឡង់ រួមចំណែកក្នុងកាពង្រឹង ពង្រីក និងធ្វើឲ្យស៊ីជម្រៅទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-ហូឡង់ ក្នុងនោះជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើវិស័យដែលហូឡង់មានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការដូចជា សេដ្ឋកិច្ចវិលជុំ ថាមពលកកើតឡើងវិញន និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

Mu Cang Chai (ខេត្ត Yen Bai) ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long (Quang Ninh) របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចម្រុះពណ៌បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2023 ដោយគេហទំព័រទេសចរណ៍ Condé Nast Traveler។

Top