• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ចាកចេញពីប្រទេសចិន បញ្ចប់ដំណើរទស្សនកិច្ចចូលរួមព្រឹត្តិការណ៍ CAEXPO និង CABIS លើកទី២០

សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូទទួលបានលទ្ធផលសំខាន់ៗចំនួន ៣ ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញទទួលជួបជាមួយលោក Lin Bai Feng ប្រធានតំបន់អាស៊ីប៉ាស៊ីហ្វិកសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei

នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh និងគណៈប្រតិភូវៀតណាមបានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Nanning ខេត្ត Guangxi ប្រទេសចិន វិលប្រឡប់មកអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចការងារចូលរួមពិព័រណ៍ចិន-អាស៊ាន (CAEXPO) និង កិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងវិនិយោគចិន-អាស៊ាន លើកទី២០ (CABIS) នៅចុងសប្តាហ៍ (១៦-១៧ ខែកញ្ញា) យោងតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន។

ក្នុងដំណើរទស្សនកិច្ចនេះ សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូទទួលបានលទ្ធផលសំខាន់ៗចំនួន ៣ ។ ទី១៖ រួមចំណែកក្នុងការបង្កើនទំនុកចិត្តខាងនយោបាយ និងពង្រឹងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងចិន។ ទី២៖ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងវៀតណាម និងចិននិយាយរួម និងរវាងមូលដ្ឋានរបស់វៀតណាម និងខេត្តក្វាងស៊ី-ចិន និយាយដោយឡែក។ ទី៣៖ រួមចំណែកជាវិជ្ជមានដល់ភាពជោគជ័យនៃពិព័រណ៍ចិន-អាស៊ាន ដោយហេតុនេះរួមចំណែកជាវិជ្ជមានដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

វៀតណាមផ្តល់អាទិភាពកំពូលដល់ការពង្រឹងនិងពង្រីកដោយឥតឈប់ឈរនូវទំនាក់ទំនងដ៏គួរឲ្យទុកចិត្ត និងជិតស្និទ្ធជាមួយកម្ពុជានិងឡាវ

នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កិច្ចប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងបី វៀតណាម ឡាវ និងកម្ពុជាបានប្រព្រឹត្តទៅ នៅរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។ គណៈ ប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ រដ្ឋមន្ត្រី Phan Van Giang។

Top