• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ចូលរួម​ទិវា​មហា​សាមគ្គី​ជាតិ​នៅខ័ណ្ឌ​ Ba Dinh​


 នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc  អញ្ជើញចូលរួមទិវាមហាសាមគ្គីជាតិនៅខ័ណ្ឌ Ba Dinh 

នាថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ​២០១៧ នាយក​រដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូលរួម​ទិវាម​ហាសាមគ្គី​ជាតិ​នៅសង្កាត់ Dien Bien ខ័ណ្ឌ Ba Dinh​ រដ្ឋធានីហាណូយ។ ​ក្នុងឱកាស​នេះ នាយក​រដ្ឋមន្ត្រី លោក N​guyen Xuan Phuc​ បានសម្តែង​នូវក្តី​សប្បាយ​រីករាយ​ដែល​បានចូល​រួមទិវា​មហាសាមគ្គី​ជាតិដ៏អស្ចារ្យ​ជាមួយ​ប្រជាជន​សង្កាត់​ Dien Bien ។ នាយករដ្ឋមន្ត្រីបាន​ថ្លែងថា៖ ដំណើរ​ការ​អភិវឌ្ឍនិង​ការរីក​ចម្រើន​របស់​ប្រទេស​ជាតិមិន​អាចបំបែក​ចេញពីប្លុក​សាមគ្គីភាពជាតិបានទេ​។ នាយក​រដ្ឋមន្ត្រី​មាន​គោល​បំណង​ថា៖​រដ្ឋអំណាច​និងប្រជាជន​សង្កាត់​ Dien Bien ធ្វើប្រការ​នេះអោយ​បានល្អប្រសើរ​ថែមទៀត ​រដ្ឋអំណាច​ត្រូវគោរព​តួនាទី​របស់​ប្រជាជន​ក្នុងដំណើរ​ការ​គ្រប់គ្រង បញ្ជាណែនាំកសាងនិងអ​ភិវឌ្ឍន៍តំ​បន់៕
 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
 

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top