• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញអុជធូបទៀនឧទ្ទិស ដល់វិញ្ញាណក្ខ័ន្ធបណ្ដាអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម

ក្នុងឱកាសបុណ្យតេតឆ្នាំកុរ ឯកស័ក ២០១៩ នារសៀលថ្ងៃទី៣១ ខែមករា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទៅអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបណ្ដាអតីតថ្នាក់ដឹកនាំបក្សនិងរដ្ឋនៅតាមសម័កាល​នានា។

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh អញ្ជើញទៅអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអតីតនាយករដ្ឋមន្រ្តីលោក Pham Van Dong (រូបថត៖ TTXVN)

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្រ្តីលោក Truong Hoa Binh បានអញ្ជើញទៅ​អុជ​ធូប​ទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអតីត នាយករដ្ឋមន្រ្តីលោក Pham Van Dong។ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា អតីតនាយករដ្ឋមន្រ្តីលោក Pham Van Dong មិនត្រឹមតែជាថ្នាក់ដឹកនាំដ៏ឈ្លាសវៃប៉ុណ្ណោះទេ ថែមទាំងជាអ្នកវប្បធម៌ដ៏ឆ្នើមមួយរូបរបស់បក្សទៀតផង។ ពេលនៅមានជីវិត អតីតនាយករដ្ឋមន្ត្រីលោក Pham Van Dong ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំងដល់វិស័យវប្បធម៌ ហើយមានស្នាដៃជា ច្រើនក្នុងវិស័យសតិអារម្មណ៍-វប្បធម៌ ផងដែរ។

អញ្ជើញទៅអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម អតីតប្រធានក្រុមប្រឹក្សាគណៈរដ្ឋមន្រ្តីវៀតណាមលោក Do Muoi ដែលទើបនឹងបានទទួលមរណភាពកាលពីខែតុលាឆ្នាំ២០១៨ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានរំលឹកឡើងវិញនូវស្មារតីហ៊ានគិតហ៊ានធ្វើរបស់លោក Do Muoi ពេលដែលរួមជាមួយការិយាល័យនយោបាយចេញផ្សាយគោលនយោបាយនានាដែលជារបត់សំខាន់ក្នុងការប្រឆាំងអតិផរណា លុបចោលរបប អោបក្រសោបក្នុងការធ្វើអាជីវកម្មស្បៀងអាហារមុននេះ៣០ ឆ្នាំ។

នាថ្ងៃដដែល នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ក៏បានអញ្ជើញទៅអុជធូបទៀនឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសលោក Nguyen Co Thach ផងដែរ៕

 

តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top