• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បញ្ចប់ដំណើរទស្សនកិច្ចនៅបណ្តាប្រទេស EU ប្រកបដោយភាពជោគជ័យ


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc នៅក្នុងកិច្ចប្រជុំ ASEM

 នាព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ​២០១៨ នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc និង​ភរិយា​រួមទាំង​គណៈ​ប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងហាណូយ ដោយបានបញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​នូវ​ដំណើរ​ទស្សន​កិច្ចនៅ​បណ្តាប្រទេសអឺរ៉ុប; ចូលរួមកិច្ចប្រជុំកំពូលអាស៊ី - អឺរ៉ុប (ASEM) លើកទី១២; កិច្ចប្រជុំ​កំពូល​ភាព​​ជាដៃគូសម្រាប់​គោលដៅកំណើនបៃតងសកល (P4G) និងដំណើរទស្សនកិច្ចជាផ្លូ​វការទៅ​កាន់ សាធារណ​រដ្ឋ​​អូ​ទ្រីស ព្រះរាជាណាចក្របែលហ្ស៊ិក ព្រះរាជាណាចក្រដាណឺម៉ាក និងបំពេញការងារ​នៅ​សហភាព​អឺរ៉ុប​។
 
មុន​នេះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់ប្រទេសដាណឺម៉ាក​និង​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នៃភាព​ជាដៃគូ ដើម្បីកំណើនបៃតងនិងបណ្តាគោលដៅសកល ដល់ឆ្នាំ ២០៣០ (P4G) នាថ្ងៃទី ២០  ខែតុលា នាយក​រដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួប​សវនាការ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ដាណឺម៉ាក​លោក Lars Løkke Rasmussen។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc បានស្នើរឱ្យ​រដ្ឋាភិបាល​ដាណឺម៉ាក​បន្តការ​អនុវត្ត​យុទ្ធសាស្ត្រ​កំណើន​របស់​ដាណឺម៉ាក​សម្រាប់​វៀត​ណាម​និង​លើក​ទឹកចិត្ត​ដល់បណ្ដាអង្គភាពអាជីវកម្មដាណឺម៉ា​ក ក្នុងការជម្រុញការវិនិ​យោគទុននៅក្នុងប្រទេសវៀ​តណាម លើ​វិស័យ​មួយចំនួនដូចជាការដឹកជញ្ជូន ​ការស្ថាបនាកំ​ពង់ផែសមុទ្រ ការដំឡើងនាវា ​ថាមពលកកើតឡើ​ងវិញ បច្ចេកវិទ្យា​បៃតង ការចិញ្ចឹមសត្វនិងវារី​វប្បកម្មដោយនិរន្តរភាពជាដើម។
 
នាយករដ្ឋមន្ត្រីទាំងពីររូប បានព្រមព្រៀងគ្នា ជម្រុញទំនាក់​ទំនង​រវាង​អាស៊ីនិង​អឺរ៉ុបក៏​ដូច​ជា​ជម្រុញ​ទំនាក់​ទំនង​ជិតស្និទ្ធរវាងអាស៊ាននិងសហភាពអឺរ៉ុបនិងរវាងអាស៊ាននិងដាណឺម៉ាកផងដែរ។ នាយក​រដ្ឋ​មន្ត្រី​ដាណឺ​ម៉ាក​​បាន​អះអាងគាំទ្រការខិតខំប្រឹងប្រែង ក្នុងការជម្រុញសន្តិភាព ស្ថិរភាព កិច្ច​សហប្រតិ​បត្តិការ​និង​មិត្ត​ភាព​​នៅក្នុងតំបន់​អាស៊ីអាគ្នេយ៍ដើម្បី​ធានាបាន​នូវសេរីភាព​ភាពនាវាចរណ៍​និងអាកាសចរណ៍​នៅសមុទ្រ​ខាង​កើត​​ ដោះស្រាយជម្លោះ​ដោយសន្តិ​វិធី ​ស្របតាម​ច្បាប់អន្តរជាតិ​ក្នុងនោះ​មាន​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រឆ្នាំ ១៩៨​២​។
 
ក្នុង​ឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយ​អះអាង​ការព្រម​ព្រៀង​គ្នាស្វែង​រកឱកាស​ដើម្បី​ជម្រុញ​បន្ថែមនូវទំនាក់ទំនងភាពជាដៃគូទ្វេភា​គី នាពេលអនាគត។​
 
នាថ្ងៃ​ទី២០ខែតុលានេះ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួបសន្ទនា​ជាមួយ​ក្រុមហ៊ុន​ដាណឺម៉ាក​ ឈានមុខចំនួន ២០ ។ ក្នុងជំនួបសន្ទនានេះ យករដ្ឋមន្ត្រីវៀតណាម ​លោក  Nguyen Xuan Phuc បាន​សង្កត់ធ្ងន់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មជំនាន់ថ្មីចំនួន ១៦ ដែលវៀតណាមបានចុះហត្ថលេខា រួមចំណែកបើក​ចេញឱកាសថ្មីសម្រាប់វិនិយោគិនដាណឺម៉ាកផងដែរ។
 
“យើងខ្ញុំមានឧត្តមភាពក្នុងការផ្តល់នូវកម្លាំងពលកម្មវ័យក្មេង ដែលមានគុណភាព ជាមួយនឹង​ចំណាយ​មាន​ការ​ប្រកួត​ប្រជែងដែរ។ ខ្ញុំមានក្តីសប្បាយរីករាយដែលបានចូលរួមក្នុងវេទិការនេះ និងរួមជាមួយ​មិត្ត​ទាំង​អស់​ចែក​រំលែក​នូវគំនិតនិងដំណោះស្រាយដើម្បីជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាង វៀតណាម​និងដា​ណឺម៉ាកក្នុងបរិបទបដិវត្តឧស្សាហកម្ម៤.០ ដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា។  ខ្ញុំសង្ឃឹម​ថា​អាជីវកម្ម​ដាណឺម៉ាក​នឹងរួម​ជាមួយ​សហគមន៍​សហគ្រាស​វៀតណាម​ក្លាយទៅជាស្ពាន​ដើម្បីពង្រឹង​និងពង្រីក​ថែមទៀត​នូវកិច្ចសហប្រតិបត្តិការទ្វេភាគី”។ នេះបើយោងតាមមតិរប​ស់នាយករដ្ឋមន្ត្រីវៀតណាមលោ​ក Nguyen​ Xuan Phuc។
 
នាយករដ្ឋ​មន្រ្តីវៀតណាម លោក N​guyen Xuan Phuc ក៏បានស្នើឱ្យក្រុមហ៊ុននាំមុខរបស់​ដាណឺម៉ាក មានភាព​សកម្ម​ក្នុងការ​ពង្រីកទំនាក់ទំនងពាណិ​ជ្ជកម្ម និងការវិនិ​យោគ​នៅក្នុងប្រទេសវៀត​ណាម​ផងដែរ​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

លោកនាយករដ្ឋមន្ត្រីអញ្ជើញធ្វើជាប្រធានសន្និសីទស្តីពីការរៀបចំផែនការសម្រាប់តំបន់ដីសណ្តទន្លេក្រហម

នារសៀលថ្ងៃទី ៧ ធ្នូ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ដីសណ្ដទន្លេក្រហម បានអញ្ជើញជាអធិបតីក្នុងសន្និសីទលើកទី ២ ក្រោមប្រធានបទ ផែនការតំបន់សម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។

Top