• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួប​សន្ទនា​ជាមួយ​នាយក​សម្ព័ន្ធ​ក្រុម​ហ៊ុន​ Sunwah ( ហុង​កុង)​


នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយនាយកសម្ព័ន្ធក្រុមហ៊ុន Sunwah ( ហុងកុង)

នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ​២០១៦ នៅក្នុងជំនួបសន្ទនាជាមួយ លោក Jonathan Choi នាយក​សម្ព័ន្ធ​ក្រុម​ហ៊ុន Sunwah នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc បាន​សង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល​វៀត​ណាម​ ជានិច្ចកាល គោរព  និងកំ​ពុង​ប្តេជ្ញាចិត្ត​កែលំអរ​បរិយាកាស​វិនិយោគ អាជីវកម្ម បង្កលក្ខណះ ងាយ ស្រួល​​ថែមទៀត សំរាប់បណ្ដាវិនិយោគិនបរទេសមកផលិតកម្ម និងធ្វើអាជីវកម្មវៀតណាម។​នាយក​រដ្ឋមន្ត្រី​បាន​វាយ​តំលៃខ្ពស់ ចំពោះសកម្មភាពប្រកបដោយប្រសិទ្ធិភាព របស់សម្ព័ន្ធក្រុមហ៊ុន Sunwah នៅវៀត​ណាម ក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំកន្លងទៅ។ នាយក​រដ្ឋមន្ត្រីក៏​បាន​ស្នើ​អោយលោក Jonathan Choi បង្កើនកម្មវិធី គំរោង​ការណ៍​វិនិយោគ​នៅវៀតណាម និងចាត់ទុកវៀតណាមជាតំបន់វិនិយោគសំខាន់ជួរមុខ ដើម្បីបើក​ទូលាយកា​រ​វិនិយោគ​។

​រីឯ ប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah លោក Jonathan Choi បានអះអាងថា៖​ នឹង​បន្ត​ជំរុញ​កិច្ច​សហប្រតិ​បត្តិការ​ វិនិយោគ​នៅវិស័យជាច្រើន​នៅវៀតណាម និង​បន្ត​សហប្រតិបត្តិការ ជាមួយ​បណ្ដា​មហាវិទ្យាល័យ​វៀត​ណាម​នាពេលខាងមុខនេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top