• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ចូលរួម​សន្និសីទ​ ACMECS​ 8 និង​ CLMV​


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ប្រទេសថៃ
ចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមសន្និសីទ ACMECS 8 និង CLMV 9

នៅវេលាម៉ោង​២រសៀលថ្ងៃទី១៥​ ខែមិ​ថុនា ឆ្នាំ​២០១៨ នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀតណាមលោក​ Nguyen Xuan​ Phuc បាន​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀ​តណាម អញ្ជើញមកដល់ព្រលាន​យន្តហោះយោធា Don ​Muang រដ្ឋធានី​បាង​ក​ក ប្រ​ទេសថៃ ចាប់​ផ្តើមដំណើរ​ទស្សនកិច្ច​ចូលរួម​សន្និសីទ​ជាន់​ខ្ពស់​ស្តីពីយុទ្ធសាស្ត្រ​សហប្រតិបត្តិ​ការ​​សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី- ចៅប្រា​យ៉ា- មេគង្គ (ACMECS) លើក​ទី៨ និងសន្និសីទ​ជាន់ខ្ពស់ សងប្រតិបត្តិការ កម្ពុជា​ -ឡាវ- មីយ៉ាន់ម៉ា - វៀតណាម (CLMV) លើកទី៩ ។
 
តាមរ​បៀប​វារៈ នាយករដ្ឋមន្ត្រីវៀតណាម​នឹងមានជំនួបសន្ទនាជាមួយនា​យករដ្ឋមន្ត្រីថៃ​ ព្រមទាំង​ធ្វើជាក​សិណសាក្សី​ពិធីចុះហត្ថលេខា​លើអនុស្សរណៈយោគយល់គ្នារវាង​ធនាគារ K​asikorn ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍន៍​ធុរកិច្ច-ក្រសួង​ផែនការនិង​វិនិយោគ ព្រមទាំងជួបប្រាស្រ័យ​ជាមួយសហគ្រាស​ថៃ​មួយចំនួនផង​ដែរ។
 
នាថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ២០១៨​ នាយករដ្ឋមន្ត្រី លោក Nguyen Xuan P​huc នឹង​អញ្ជើញ​ចូលរួម​ពិធីប្រារព្ធ​សន្និសីទ​ជាន់​ខ្ពស់ ACMECS ទី៨។ បន្ទាប់មកទៀត នាយករ​ដ្ឋមន្ត្រីនឹងចូលរួមសន្និសីទជាន់ខ្ពស់ CL​MV ទី៩។ នាយ​ករដ្ឋមន្ត្រីនឹង​ជួប​សន្ទនាជាមួយ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ដែល​ចូលរួម​សន្និសីទ​ជាន់ខ្ពស់​ទាំង​ពីរ​នេះផង​ដែរ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ប្ដេជ្ញាចិត្តបញ្ចេញទុនយ៉ាងហោចណាស់ ៩៥% នៃផែនការដែលបានកំណត់

ក្នុងរយៈពេល ១១ ខែកន្លងមក អត្រានៃការបញ្ចេញទុនវិនិយោគសាធារណៈ ទូទាំងប្រទេសសម្រេចបាន ៦៥,១% នៃផែនការ កើន ៦,៧៧% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

Top