• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ៖ ជំរុញកម្លាំងចលករដើម្បីសម្រេចបានគោលដៅកំណើនពី៨,៣-៨,៥%ក្នុងឆ្នាំនេះ

នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែកក្កដា។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV)

កិច្ចប្រជុំត្រូវបានធ្វើឡើងតាមប្រព័ន្ធអនឡាញជាមួយខេត្តក្រុងក្រោមឱវាទមជ្ឈិមទាំង ៣៤ ដើម្បី ពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកក្កដា និងរយៈពេល ៧ ខែដំបូងនៃឆ្នាំ ២០២៥; ការបញ្ចេញទុនវិនិយោគសាធារណៈ កម្មវិធីគោលដៅជាតិទាំង ៣ ក៏ដូចជា ការឆ្លើយតបទៅនឹងគោលនយោបាយពន្ធរបស់សហរដ្ឋអាមេរិក ជាដើម។

ក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ពីពេលនេះរហូតដល់ ដំណាច់ឆ្នាំនៅសល់ពេលមិនយូរប៉ុន្មានទេ ខណៈដែលមានការងារជាច្រើន ទាមទារឲ្យមានការពន្លឿន និងទម្លុះទម្លាយ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកិច្ចប្រជុំផ្តោតលើការពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកក្កដា និងរយៈពេល៧ខែកន្លងទៅ; ភារកិច្ច និងដំណោះស្រាយសំខាន់ៗក្នុងត្រីមាសទី៣ និងរយៈពេលខាងមុខ។ ទន្ទឹមនឹងនោះ វាយតម្លៃស្ថានភាព វឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តរចនាសម្ព័ន្ធក្បាល ម៉ាស៊ីនដឹកនាំ អង្គភាពរដ្ឋបាល និងប្រតិបត្តិការគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត។ ដំណោះស្រាយដើម្បីពង្រឹងកម្លាំងចលករកំណើនបែបប្រពៃណីដូចជា ការវិនិយោគ ការប្រើប្រាស់ និងការនាំចេញ ហើយជំរុញកម្លាំងចលករកំណើនថ្មីដូចជាការផ្លាស់ប្តូរ បៃតង ការផ្លាស់ប្តូរឌីជីថល ឧស្សាហកម្មនិងវិស័យដែលទើបលេចចេញ... ដើម្បីសម្រេចបាននូវគោលដៅកំណើនពី ៨,៣ ដល់ ៨,៥% នៅឆ្នាំនេះ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ​ ​ តូ ឡឹម អញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅទីក្រុងម៉ុងត្រេអ៊ីល (បារាំង)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់សាធារណរដ្ឋបារាំង និងចូលរួមក្នុងកិច្ចប្រជុំកំពូលអវកាសនៅទីក្រុងប៉ារីស នៅព្រឹកថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស ប្រធានរដ្ឋ​វៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយ​គណៈប្រតិភូជាន់ខ្ពស់វៀតណាម បានអញ្ជើញ​ដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ នៅឧទ្យានម៉ុងត្រេអ៊ីល (ទីក្រុងម៉ុងត្រេអ៊ីល)។

Top