• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah ហុងកុង (ចិន)


 នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Sunwah ហុងកុង (ចិន)

នារសៀលថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០១៨ ក្នុងក្របខ័ណ្ឌ​សន្និសីទកំពូល​ GMS លើកទី ៦ នាយករ​ដ្ឋមន្ត្រីវៀត​ណាម លោក ​Nguyen Xuan Phuc បានទទួលជួបសន្ទ​នាជាមួយប្រធានសម្ព័ន្ធក្រុម​ហ៊ុន Sunwah​ ហុងកុងរបស់ចិន លោក​ Jonathan Cho​i ។ ថ្លែងមតិនៅទីនេះ  ​លោក Jonathan Choi  បានសម្តែង​គោល​បំណង​វិនិយោគ ចូល​ក្នុង​វិស័យ​ផលិត​ថែបនៅវៀតណាមដោយ​មានបច្ចេកវិទ្យាទំនើប ស្និ​ទស្នាល ជាមួយ​បរិស្ថាន​ឬជំរុញ​កិច្ច​សហប្រតិបត្តិការ​លើវិស័យអ​ប់រំ ថាមពលព្រះអាទិត្យ និង​ការផ្សព្វផ្សាយទេសចរណ៍។ រីឯ​ខ្លួន​វិញ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan P​huc មានគោលបំណងថា៖ ស​ម្ព័ន្ធក្រុមហ៊ុន Su​nwah បន្ត បើក​ទូលាយ​វិនិយោគ​ធ្វើអាជីវកម្ម​ចូលក្នុងវិ​ស័យដែលសហគ្រាសមានសក្តា​នុ ភាព​ហើយ​អនុវត្ត​បច្ចេកវិទ្យា​បច្ចេកទេស​ជឿន​លឿនក្នុងដំណើរកា​រអនុវត្តគំរោងកា​រណ៍។ លោកនាយករដ្ឋមន្ត្រីបា​នអះអាងថា៖ រ​ដ្ឋាភិបាល​នឹង​បន្តបង្ក​លក្ខណៈ ងាយស្រួលដល់សម្ព័​ន្ធក្រុមហ៊ុនធ្វើសកម្មភាព​វិនិយោគអាជីវកម្មនៅវៀ​តណាម។​
 


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានទទួលជួប សន្ទនាជាមួយប្រធានធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) លោក Takehiko Nakao។ 

នាល្ងាច​ថ្ងៃដដែល នៅខាងក្រៅសន្និសីកំ​ពូល GMS លើកទី ៦ នាយករ​ដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ​លោក Nguyen Xuan Phuc បានទទួលជួបសន្ទ​នាជាមួយប្រធានធនាគារអភិ​វឌ្ឍន៍ទ្វី​បអាស៊ី (ADB) លោក​ Takehiko Naka​o។ ថ្លែងមតិនៅទីនេះ នាយករ​ដ្ឋមន្ត្រីវៀតណាមបានស្នើឲ្យប្រ​ធាន ADB លោក Take​hiko Nakao បន្ត​ផ្តល់​ប្រភព​ទុនជួយ​ឧបត្ថម្ភសហការជាមួយគំ​រោង ការណ៍ទុនខ្ចីដើម្បី​កាត់បន្ថយ​លក្ខ័ណ្ឌ​ឲ្យខ្ចី​សំដៅ​ជួយ​ឧបត្ថម្ភ​វិស័យ​អាទិភាព​ដូចជា​ ការទប់ទល់នឹ​ងបំរ៉ែបំរួលអាកាសធាតុ ហេដ្ឋារចនាស​ម្ព័ន្ធ កសិកម្មជនប​ទ ​អប់រំ សុខាភិបាល​និង​ការកាត់បន្ថយភាពក្រី​ក្រ។ ក៏ក្នុងឱកាសនេះ​ដែរ នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc បានទទួ​ល ជួ​បសន្ទនាជាមួយថ្នាក់ដឹកនាំខេ​ត្ត Yunnan ខេត្ត G​uangxi ខេត្ត G​uangdong និងខេត្ត H​ainan​ របស់ចិនផងដែរ៕
 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ តាមម៉ោងក្នុងស្រុក ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅបង់ក្លាដែស ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបសវនាការជាមួយប្រធានាធិបតីបង់ក្លាដែស លោក Mohammed Shahabuddin។

Top