• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមជួបជាមួយថ្នាក់ដឹកនាំប្រទេស និងអង្គការអន្តរជាតិក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS

កាលពីថ្ងៃទី ៧ កក្កដា (ម៉ោងក្នុងតំបន់) ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាំង។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឲ្យចិនផ្តល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការផ្លូវដែក ដោយជំរុញការចាប់ផ្តើមសាងសង់ខ្សែផ្លូវដែក ឡាវកៃ- ហាណូយ - ហាយហ្វុង ក្នុងខែធ្នូ ឆ្នាំ ២០២៥។ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តន៍ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមជាន់ខ្ពស់ដែលសម្រេចបានក្នុងបណ្ដាដំណើរទស្សនកិច្ច; ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយវៀតណាម - ចិន តាមទិសដៅ “៦ បន្ថែមទៀត”; ជំរុញយ៉ាងខ្លាំងក្លានូវកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ; ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
លោកនាយករដ្ឋមន្ត្រី លី ឈាំង បានអះអាងថា ប្រទេសចិននឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីអនុវត្តន៍ជាក់ស្ដែងនូវការយល់ដឹងរួមរវាងថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីចិនក៏បាន អះ អាងផងដែរថា ប្រទេសចិនត្រៀមខ្លួនជាស្រេចពន្លឿនការតភ្ជាប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាមួយវៀតណាម ដោយសម្តែងការគោរពចំពោះគោល បំណងរបស់វៀតណាមដែលចង់ ចាប់ផ្តើមសាងសង់ខ្សែផ្លូវដែកខ្នាតស្តង់ដារតភ្ជាប់ប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយប្រធានាធិបតីអ៊ុយរូហ្គាយលោក Yamandu Orsi។ រូបថត៖ Lai Hoa/VOV
ជួបជាមួយប្រធានាធិបតីអ៊ុយរូហ្គាយ លោក Yamandu Orsi នាយករដ្ឋមន្ត្រីវៀត ណាមលោក ហ្វាម មិញជីញ បានស្នើឲ្យភាគីទាំងពីរឆាប់ចរចា និងចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពីការលើកទឹកចិត្តនិងការពារការវិនិយោគ កិច្ចព្រមព្រៀងស្តីពីការ លើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែន ធម្មតា និងកិច្ចព្រមព្រៀងស្តីពីកិច្ច សហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្ម ឌីជីថល; ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម បើកទីផ្សារសម្រាប់ផលិតផល កសិកម្មរបស់គ្នាទៅវិញទៅមក ត្រៀមខ្លួនបញ្ជូនសហគ្រាសទៅបណ្តាក់ទុន ផលិត និងកែច្នៃទំនិញកសិផល ដែលវៀតណាមមានប្រៀបខ្លាំងនៅអ៊ុយរូហ្គាយសម្រាប់ការ ប្រើប្រាស់នៅនឹងកន្លែង និងនាំចេញទៅកាន់ទីផ្សារជិតខាង។
ជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres លោកនាយករដ្ឋមន្រ្តី ហ្វាម មិញជីញ បានឲ្យដឹងថា វៀតណាមកំពុងត្រៀមរៀបចំយ៉ាង សកម្មសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីការប្រយុទ្ធប្រឆាំងបទល្មើសតាមអ៊ីនធឺណិតនៅទីក្រុងហាណូយក្នុងខែតុលាខាងមុខនេះ  ហើយ សង្ឃឹមថានឹងទទួលស្វាគមន៍លោកអគ្គលេខាធិការអញ្ជើញមកចូលរួមព្រឹត្តិការណ៍ដ៏សំខាន់នេះ។ រីឯខ្លួនវិញ លោកអគ្គលេខាធិការ Antonio Guterres បានវាយតំលៃខ្ពស់ ចំពោះតួនាទី និងចក្ខុវិស័យរបស់វៀតណាមក្នុងរយៈពេលកន្លងមក ក៏ដូចជាវាយតំលៃ ខ្ពស់ចំពោះការរួមចំណែករបស់វៀតណាមចំពោះបញ្ហាដែលកំពុងទទួលបានការយក ចិត្តទុកដាក់របស់ពិភពលោក ហើយមានបំណងចង់វិលត្រឡប់មកបំពេញទស្សនកិច្ចនៅ វៀតណាមម្ដងទៀតក្នុងពេលឆាប់ៗនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ការរួមបញ្ចូលគោលនយោបាយត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន

ការរួមបញ្ចូលគោលនយោបាយត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងការធានាសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន

នាថ្ងៃទី១៩ ខែសីហា សម័យប្រជុំវិសាមញ្ញលើកទីមួយ នៃរដ្ឋសភាវៀតណាមនីតិកាលទី១៦ បានបន្តដំណាក់កាលទី២ ដែលគ្រោងនឹងធ្វើឡើងចាប់ពីពេលនេះរហូតដល់ថ្ងៃទី២៤ ខែសីហា។

Top