• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីវៀតណាមចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំជាប្រចាំលើកទី ១៦ នៃអ្នកត្រួសត្រាយរបស់វេទិកាសេដ្ឋកិច្ចពិភពលោក

ជាមួយនឹងប្រធានបទ "ស្មារតីសហគ្រិនភាពសម្រាប់ យុគសម័យថ្មី" នោះ កិច្ចប្រជុំ WEF Tianjin ២០២៥ មានការអញ្ជើញចូលរួមពីគណៈ ប្រតិភូជាង ១៧០០ នាក់ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងទីភ្នាក់ងារ អង្គការអន្តរ ជាតិ អ្នកជំនាញ អ្នកប្រាជ្ញ និងថ្នាក់ដឹកនាំសហគ្រាសមកពីប្រទេសជិត ១០០ ជុំវិញ ពិភពលោក។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងនាយករដ្ឋមន្ត្រីចិន លោក Li Qiang នៅសម័យបើក។ (រូបថត៖ VOV)

កាលពីថ្ងៃទី២៥ ខែមិថុនា នៅទីក្រុង Tianjin ប្រទេសចិន បានបើកសម័យប្រជុំ ពេញអង្គនៃកិច្ចប្រជុំជាប្រចាំលើកទី ១៦ នៃអ្នកត្រួសត្រាយរបស់វេទិកាសេដ្ឋកិច្ចពិភព លោក (WEF Tianjin ២០២៥)។ ជាមួយនឹងប្រធានបទ "ស្មារតីសហគ្រិនភាពសម្រាប់ យុគសម័យថ្មី" នោះ កិច្ចប្រជុំ WEF Tianjin ២០២៥ មានការអញ្ជើញចូលរួមពីគណៈ ប្រតិភូជាង ១៧០០ នាក់ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ តំណាងទីភ្នាក់ងារ អង្គការអន្តរ ជាតិ អ្នកជំនាញ អ្នកប្រាជ្ញ និងថ្នាក់ដឹកនាំសហគ្រាសមកពីប្រទេសជិត ១០០ ជុំវិញ ពិភពលោក។ នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ និងប្រមុខរដ្ឋ/ រដ្ឋាភិបាលចំនួន ៥ រួមមាន៖ នាយករដ្ឋមន្ត្រីចិន លោក Li Qiang នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong នាយករដ្ឋមន្ត្រីសេណេហ្គាល់ លោក Oismane Sonko ប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa និងនាយករដ្ឋមន្ត្រី កៀហ្ស៊ីស៊ីស្ថាន លោក Adylbek Kassymaliev បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ។

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សាសំខាន់ៗមួយចំនួន ហើយជាភ្ញៀវពិសេសនៃ កិច្ចសន្ទនាគោលនយោបាយជាតិ ក្រោមប្រធានបទ “វៀតណាម - យុគសម័យនៃ ការស្ទុះឈានទៅមុខ៖ ពីចក្ខុវិស័យដល់សកម្មភាព”៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតកាណាដានិងអ៊ីរ៉ង់

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតកាណាដានិងអ៊ីរ៉ង់

នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) ប្រធានរដ្ឋ វៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាពកាណាដា លោក Shawn Perry Steil និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ អ៊ីស្លាមអ៊ីរ៉ង់ លោក Ali Akbar Nazari ដែលបានអញ្ជើញមកជម្រាបលាក្នុងឱកាស បញ្ចប់អាណត្តិបេសកកម្ម។

Top