ពិធីបូកសរុប និងប្រគល់ពានរង្វាន់នៃកម្មវិធីនវានុវត្តន៍ផ្លាស្ទិចឆ្នាំ ២០២៥ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៥ មិថុនា នៅទីក្រុងហាណូយ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងកសិកម្មនិងបរិស្ថាន សម្របសម្រួលជាមួយកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។
វាគ្មិនធ្វើបទបង្ហាញអំពីការកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ Anh Huyen/VOV5
យោងតាមការប៉ាន់ប្រមាណរបស់ WB ជារៀងរាល់ឆ្នាំ វៀតណាមបញ្ចេញចោលប្លាស្ទិកប្រហែល ៣,៩ លានតោន ដែលក្នុងនោះ ០,២៨ - ០,៧៣ លានតោន បានលេចធ្លាយទៅក្នុងបរិស្ថានទឹក និងមហាសមុទ្រ។ នាពេលកន្លងទៅ វៀតណាមបានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ តាមរយៈសកម្មភាពជាក់ស្តែងជាបន្តបន្ទាប់ ទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ជាពិសេស នវានុវត្តណ៍ត្រូវបានចាត់ទុកជាគន្លឹះដ៏សំខាន់មួយ ដើម្បីសម្រេចបាននូវការសន្យាទៅជាលទ្ធផលជាក់ស្តែង តាមរយៈការស្វែងរកដំណោះស្រាយថ្មី បច្ចេកវិទ្យាថ្មី និងគំរូអាជីវកម្មប្រកបដោយនិរន្តរភាព។
កម្មវិធីនវានុវត្តណ៍ផ្លាស្ទិកឆ្នាំ ២០២៥ ត្រូវបានចាត់ទុកជាគំនិតផ្តួចផ្តើមជាគំរូក្នុងកិច្ចខិតខំប្រឹងប្រែងនោះ។ ក្នុងរយៈពេលត្រឹមតែ ៤ ខែនៃការអនុវត្ត កម្មវិធីបានទទួលសំណើគំនិតផ្តួចផ្តើមចំនួន ១១៦ ពីទូទាំងប្រទេស។ គំនិតផ្តួចផ្តើមឆ្នើមៗចំនួន ២៥ ត្រូវបានជ្រើសរើសសម្រាប់បណ្តុះពន្លក ហើយគំនិតល្អឯក ចំនួន ១២ ត្រូវបានលើកតម្កើងនៅក្នុងពិធីនេះ។
ថ្លែងក្នុងពិធីនេះ លោកស្រី Ramla Khalidi តំណាង UNDP ប្រចាំនៅវៀតណាមបានសង្កត់ធ្ងន់ថា៖ “តួរលេខទាំងនេះ មិនគ្រាន់តែជាទិន្នន័យស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ចាំងពីប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ចម្រុះ ថាមវន្ត និងពោពេញទៅដោយសក្តានុពលនៅវៀតណាមទៀតផង។ គំនិតដែលបានជ្រើសរើសក្នុងឆ្នាំនេះ មានចាប់ពីការបង្កើតសម្ភារៈថ្មីៗ គំរូអាជីវកម្មវិលជុំ រហូតដល់បច្ចេកវិទ្យាឆ្លាតវៃ និងគោលនយោបាយជារបកគំហើញ។ ពួកគេមិនត្រឹមតែបង្ហាញគម្រោងប៉ុណ្ណោះទេ ប៉ុន្តែកំពុងនាំមកនូវដំណោះស្រាយនិងក្តីសង្ឃឹមសម្រាប់វៀតណាមកាន់តែបៃតង ស្អាត និងនិរន្តរភាពថែមទៀត”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម