• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោកPham Minh Chinh អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤៣និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីនាព្រឹកថ្ងៃទី៦ខែកញ្ញានាយករដ្ឋមន្រ្តីលោកPham Minh Chinh បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិនលោកLi Qiang។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីចិនលោក Li Qiang

ក្នុងជំនួបនេះនាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបង្កើនការជួបប្រាស្រ័យជាប្រចាំរវាងថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែមានប្រសិទ្ធភាពខ្លឹមសារនិងស៊ីជម្រៅ។នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថាវៀតណាមចាត់ទុកទំនាក់ទំនងជាមួយចិនជាជម្រើសយុទ្ធសាស្ត្រនិងជាអាទិភាពចម្បង; ទន្ទឹមនឹងនោះក្រសួងស្ថាប័ននានារបស់វៀតណាមកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់ចិនដើម្បីធ្វើសមកាលកម្មនិងអនុវត្តវិធានការជាច្រើនប្រកបដោយប្រសិទ្ធភាពសំដៅបញ្ជាក់អំពីទស្សនៈរួមសំខាន់ៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងប្រទេសទាំងពីរនាពេលខាងមុខ។

រីឯខ្លួនវិញនាយករដ្ឋមន្ត្រីចិនលោកLi Qiang បានស្វាគមន៍លោកនាយករដ្ឋមន្ត្រីPham Minh Chinh ដែលចូលរួមពិធីបើកពិព័រណ៍និងកិច្ចប្រជុំកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ានលើកទី២០ (CAEXPO) នៅទីក្រុងណាននីងខេត្តក្វាងស៊ី; បានអះអាងនូវឆន្ទៈក្នុងការរក្សាការជួបប្រាស្រ័យកម្រិតខ្ពស់ជាប្រចាំដើម្បីមានការផ្លាស់ប្តូរកាន់តែស៊ីជម្រៅលើបញ្ហាដែលភាគីទាំងពីរយកចិត្តទុក ដាក់ទៅវិញទៅមក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោកតូ ឡឹម អបអរសាទរភាពជោគជ័យនៃនៃមហាសន្និបាតលើកទី ១៤ របស់បក្ស

នាយប់ទី ២៤ ខែមករា ប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយអគ្គលេខាបក្ស លោក តូ ឡឹម ដើម្បីអបអរសាទរ ចំពោះភាពជោគជ័យនៃមហា សន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាម។

Top