• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ

ក្រោយរយៈពេល ៣០ឆ្នាំនៃការស្វែងរកមាគ៌ាសង្គ្រោះប្រទេសជាតិ នៅឆ្នាំ ១៩៤១ លោកបានវិល ត្រឡប់មកស្រុកកំណើតវិញ ដឹកនាំបដិវត្តន៍វៀតណាម អនុវត្តន៍បដិវត្តន៍ខែសីហាដោយជោគជ័យ ផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម)។
  លោកនាយករដ្ឋមន្ត្រីអញ្ជើញទៅទស្សនាការតាំងពិព័រណ៌ “សៃហ្គន (ទីក្រុងហូជីមិញ) នៅដើមសតវត្សរ៍ទី២០ - ជាកន្លែងដែលយុវជន Nguyen Tat Thanh បានចាកចេញស្វែងរកមាគ៌ាសង្គ្រោះប្រទេស (រូបថត៖ VOV)  

ក្នុងឱកាសរំលឹកខួបលើកទី ១១១ នៃការចាកចេញរបស់ប្រធានហូជីមិញ ដើម្បីស្វែងរកមាគ៌ាសង្គ្រោះប្រទេសជាតិ (៥ មិថុនា ១៩១១ - ៥ មិថុនា ២០២២) នាព្រឹកថ្ងៃទី ៥ មិថុនា នៅសារមន្ទីរហូជីមិញ (កំពង់ផែ Nha Rong) នៅខ័ណ្ឌទី៤ ទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូរដ្ឋាភិបាលបានអញ្ជើញអុជធូប និងដាក់កម្រងផ្ការំលឹកគុណូបការៈដ៏មហិមារបស់លោកប្រធានហូជីមិញ។

មុននេះ ១១១ឆ្នាំ ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៩១១ ដោយបានឃើញការកេងប្រវ័ញ្ចយ៉ាងឃោរឃៅរបស់ពួកអាណានិគមនិយមនិងពួកសក្តិភូមិ ទុក្ខលំបាករបស់កម្មករ ពីកំពង់ផែ Nha Rong - កំពង់ផែ Saigon (ទីក្រុងហូជីមិញ) យុវជន Nguyen Tat Thanh - បានចាកចេញពីប្រទេសនៅលើកប៉ាល់ Admiral Latouche-Tréville ដោយចាប់ផ្តើមដំណើរស្វែងរកមាគ៌ារំដោះប្រទេសជាតិ។ ក្រោយរយៈពេល ៣០ឆ្នាំនៃការស្វែងរកមាគ៌ាសង្គ្រោះប្រទេសជាតិ នៅឆ្នាំ ១៩៤១ លោកបានវិលត្រឡប់មកស្រុកកំណើតវិញ ដឹកនាំបដិវត្តន៍វៀតណាម អនុវត្តន៍បដិវត្តន៍ខែសីហាដោយជោគជ័យ ផ្តល់កំណើតដល់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម (បច្ចុប្បន្នជាសាធារណៈរដ្ឋសង្គមនិយមវៀតណាម)។

នាព្រឹកនេះផងដែរ នៅសារមន្ទីរហូជីមិញ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធាន Ton Duc Thang ដែលជាយុទ្ធជនត្រួសត្រាយ  នៃចលនាបដិវត្តន៍កម្មករ។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីបានទៅទស្សនាការតាំងពិព័រណ៌ “សៃហ្គន (ទីក្រុង ហូជីមិញ) នៅដើមសតវត្សរ៍ទី ២០ - កន្លែងដែលយុវជន Nguyen Tat Thanh បានមកនិងស្វែងរកមាគ៌ាសង្គ្រោះប្រទេសជាតិ” នៅបរិវេណសារមន្ទីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top