ថ្លែងមតិក្នុងសន្និសីទនេះ
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង
និងជោគជ័យរបស់កងកម្លាំងការទូត និងកិច្ចការបរទេសនាពេលថ្មីៗនេះ
ជាមួយនឹងសមិទ្ធិផលលេចធ្លោជាច្រើន ជាពិសេសគឺបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព
កិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ។
លោកនាយករដ្ឋមន្ត្រីបានស្នើនូវការងារមួយចំនួនសម្រាប់វិស័យការបរទេស
និងស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តការទូតសេដ្ឋកិច្ច។
“បន្តរៀបចំស្ថាប័ន
និងនិងអនុវត្តន៍ជាក់ស្តែងរាល់ការបញ្ជាណែនាំរបស់បក្ស រដ្ឋ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីណែនាំលេខ
១៥ របស់លេខាធិការដ្ឋាន និងសេចក្តីសម្រេចចិត្តលេខ ២១
របស់រដ្ឋាភិបាលស្តីពីការទូតសេដ្ឋកិច្ច ដោយឈរ លើមូលដ្ឋាននៃនវានុវត្តន៍ វិធីសាស្ត្រអភិក្រម ដើម្បីជំរុញតួនាទីជាមជ្ឈភាពរបស់សេដ្ឋកិច្ច។
កែលម្អយន្តការ ជំរុញកិច្ចសហប្រតិបត្តិការ កំណត់ការប្តេជ្ញាចិត្តសេដ្ឋកិច្ច
និងពិនិត្យដំណើរការអនុវត្តការសន្យាដែលបានចុះហត្ថលេខា។ ធ្វើពិពិធកម្មទីផ្សារ ផលិតផល
និងខ្សែសង្វាក់ផ្គត់ផ្គង់។ ផ្តោតលើការទាញយកសក្តានុពលនៃទីផ្សារមជ្ឈិមបូព៌ា
អាហ្វ្រិក អាមេរិកខាងត្បូង និងទីផ្សារហាឡាល។ លើកកម្ពស់ភាពជឿជាក់លើខ្លួនឯង
ការពឹងផ្អែកលើខ្លួនឯង និងការច្នៃប្រឌិតយ៉ាងសកម្ម។ ពង្រឹងការសម្របសម្រួល
និងទំនាក់ទំនងជាមួយវិស័យ និងមូលដ្ឋានក្នុងស្មារតី "យកអាជីវកម្ម
និងមូលដ្ឋានជាមជ្ឈមណ្ឌលសេវាកម្ម”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី Pham Minh
Chinh។
អង្គសន្និសិទ្ធបានពិភាក្សា
និងស្នើរវិធានការដើម្បីធ្វើសមកាលកម្ម ប្រកបដោយភាពច្នៃប្រឌិត
និងមានប្រសិទ្ធភាពអនុវត្តសកម្មភាពការទូតសេដ្ឋកិច្ច
បង្កើតកម្លាំងចលករដ៏រឹងមាំសម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស
និងនិរន្តរភាពរបស់ប្រទេសជាតិក្នុងដំណាក់កាលថ្មី៕







