• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ស្នើឱ្យ Amazon ពង្រីកការវិនិយោគនិងគាំទ្រសហគ្រាសវៀតណាមក្នុងការផ្លាស់ប្តូរឌីជីថល

កាលពីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានទទួលជួបលោកស្រី Susan Pointer អនុ ប្រធានគោលនយោបាយសាធារណៈអន្តរជាតិនៃសម្ព័ន្ធក្រុមហ៊ុន Amazon ដែល កំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទទួលជួបលោកស្រី Susan Pointer អនុ ប្រធានគោលនយោបាយសាធារណៈអន្តរជាតិនៃសម្ព័ន្ធក្រុមហ៊ុន Amazon។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងសេចក្តី ថ្លែងការណ៍រួម លើកកំពស់ទំនាក់ទំនងវៀតណាម - អាមេរិក ទៅជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ហើយក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីខ្លួនឯង ជាមួយប្រធានាធិបតី អាមេរិក លោក Joe Biden កាលពីខែកញ្ញាកន្លងទៅ វៀតណាម និងអាមេរិកបាន កំណត់ថា កិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល និង នវានុវត្តន៍ គឺជារបកគំហើញថ្មីមួយក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ដូច្នេះហើយ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ Amazon ចែករំលែកបទពិសោធន៍ ជាមួយប្រទេសវៀតណាមក្នុងការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក ពាណិជ្ជកម្មឆ្លង ដែន និងកុំព្យូទ័រពពក; ជួយវៀតណាមបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យ ពាណិជ្ជកម្មអេឡិចត្រូនិក; ចែករំលែកវិទ្យាសាស្ត្រគ្រប់គ្រងអាជីវកម្ម; អភិវឌ្ឍន៍វិស័យ ភស្តុភារ; គ្រប់គ្រង និងបង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការប្រព័ន្ធ។ ជាពិសេស Amazon គាំទ្រសហគ្រាស ជាពិសេសសហគ្រាសធុនតូច និងមធ្យមរបស់វៀតណាម ក្នុងការ ផ្លាស់ប្តូរឌីជីថល; កសាងម៉ាកយីហោ នាំទំនិញ និងផលិតផលចូលរួមក្នុងខ្សែសង្វាក់ ផ្គត់ផ្គង់សកល។

ដោយយល់ស្របនឹងយោបល់របស់នាយករដ្ឋមន្ត្រី អនុប្រធានគោលនយោបាយ សាធារណៈអន្តរជាតិនៃសម្ព័ន្ធក្រុមហ៊ុន Amazon លោកស្រី Susan Pointer បាននិយាយថា Amazon នឹងចូលរួមយ៉ាងស៊ីជម្រៅបន្ថែមទៀតនៅក្នុងដំណើរការផ្លាស់ប្តូរ ឌីជីថលនៅវៀតណាម; អភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក កុំព្យូទ័រពពក; លើកកម្ពស់ ការយល់ដឹង និងបណ្តុះបណ្តាលជំនាញដល់ពលករវៀតណាម; សហការជាមួយសហ គ្រាសមួយចំនួននៅវៀតណាម ដើម្បីផលិតចេញផលិតផល បរិក្ខារ ហើយនាំផលិត ផល និងសេវាកម្មរបស់វៀតណាមទៅកាន់ពិភពលោកឲ្យកាន់តែច្រើនថែមទៀត ក៏ដូចជា គាំទ្រសហគ្រាសចាប់ផ្តើមអាជីវកម្មរបស់វៀតណាមដើម្បីឈានទៅដល់ កម្រិតពិភពលោកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង និងលោក​ប្រធានរដ្ឋសភា ជិន ថាញ់មិន ជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា

នាព្រឹកថ្ងៃទី ៧ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាលក្នុងទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញ ហ៊ឹង បានជួបសវនាការ​ជាមួយប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino Quintero ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

Top