• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបឯកអគ្គរាជទូតកម្ពុជា និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី ៧ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោកស្រី ជា គឹមថា និងឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមលោក Data Tan Yang Thai។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោកស្រី ជា គឹមថា។ (រូបថត៖ VNA)

នៅក្នុងជំនួបជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាម លោកស្រី ជា គឹមថាលោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះលោកស្រី ជា គឹមថា ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតស្ត្រីដំបូងរបស់កម្ពុជាប្រចាំនៅវៀតណាម។ លោកបានអបអរសាទរកម្ពុជាចំពោះសមិទ្ធិផលដ៏ធំធេងអំពីកិច្ចការផ្ទៃក្នុង និងកិច្ចការបរទេស ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងទៅ ជាពិសេសគឺទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតសកលនីតិកាលទី ៧ និងការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ប្រកបដោយជោគជ័យ។ លោកបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចគាំទ្រ និងចែករំលែកបទពិសោធន៍សម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍កីឡាដ៏សំខាន់ក្នុងតំបន់នេះប្រកបដោយជោគជ័យ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាមលោក Data Tan Yang Thai

លោកស្រីឯកអគ្គរាជទូត ជា គឹមថា បានថ្លែងអំណរគុណដលជំនួយឧបត្ថម្ភដែលវៀតណាមផ្ដល់ជូនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត កូវីដ ១៩ និងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ ២០២២ ប្រកបដោយជោគជ័យ។ លោកស្រីឯកអគ្គរាជទូតបានថ្លែងអំណរគុណដល់វៀតណាមដែលបានជួយសម្រួលដល់ការរៀបចំពិធីដង្ហែភ្លើងគប់ស៊ីហ្គេមនារយៈពេលកន្លងទៅ ដោយមានការចូលរួមរបស់មនុស្សប្រមាណ ៤០០ នាក់។ លោកស្រីបានសម្ដែងបំណងថា វៀតណាមនឹងបន្តគាំទ្រ និងចែករំលែកបទពិសោធន៍សម្រាប់កម្ពុជា ដើម្បីរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ប្រកបដោយជោគជ័យនាពេលខាងមុខ។ លោកស្រីបានអះអាងថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការអភិវឌ្ឍន៍ និងវិបុលភាពរួមនៃប្រទេសទាំងពីរ។

ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំនៅវៀតណាម លោក Dato Tan Yang Thai នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងដៃគូយុទ្ធសាស្ត្រជាមួយម៉ាឡេស៊ី។ លោកមានគោលបំណងថា ក្នុងអាណត្តិរបស់ខ្លួន លោកឯកអគ្គរដ្ឋទូតនឹងជំរុញយ៉ាងសកម្មនូវតួនាទីជាស្ពានដ៏សំខាន់ដើម្បីជំរុញទំនាក់ទំនងនេះឱ្យបន្តអភិវឌ្ឍកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top