• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

នាយករដ្ឋមន្ត្រីបានស្នើឱ្យកងទ័ពនៃប្រទេសទាំងពីរចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ

នារសៀលថ្ងៃនេះ (១៧ ខែតុលា) នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលជួប នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីបានស្នើឱ្យកងទ័ពនៃប្រទេសទាំងពីរចែករំលែកព័ត៌មាន និងផ្លាស់ប្តូរបទពិសោធន៍យ៉ាងសកម្ម; ផ្សព្វផ្សាយដើម្បីជួយយុវជនជំនាន់ក្រោយបានយល់ដឹងអំពីប្រវត្តិនៃកិច្ចសហប្រតិបត្តិការ និងប្រពៃណីល្អនៃមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ; ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ; រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស។ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរជំរុញសកម្មភាពផ្លាស់ប្តូរ; សម្របសម្រួលការល្បាត និងការពារព្រំដែន; ទប់ស្កាត់ ការបែកបាក់សាមគ្គីភាពរវាងប្រទេសវៀតណាម និងកម្ពុជា... តាមនោះជួយរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែន។ ជំរុញពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននៅព្រំដែន; កសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

បិទសន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤

នា​រសៀលថ្ងៃទី៨ ខែតុលា នៅទីស្នាក់ការ​មជ្ឈិមបក្ស (ហាណូយ) សន្និបាតលើកទី៤ នៃគណៈកម្មាធិការមជ្ឈិម​បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤ បានបើកសម័យប្រជុំបិទ​ បន្ទាប់ពីធ្វើការរយៈពេលបួនថ្ងៃ (ថ្ងៃទី៥-៨ ខែតុលា)។ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានថ្លែងសុន្ទរកថា ដោយសង្កត់ធ្ងន់លើបញ្ហាសំខាន់ៗ​ជាច្រើន ដែលត្រូវបានគណៈកម្មាធិការមជ្ឈិមអនុម័ត។

Top