• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគុយបា

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីកសាងសេដ្ឋកិច្ចឯករាជ្យ និងម្ចាស់ការ ភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិសកម្ម; ព្រមទាំងស្នើគុយបាជួយឧបត្ថម្ភវៀតណាមលើវិស័យសុខាភិបាល ជីវបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគុយបា

នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅទីស្នាក់ការរដ្ឋាភិបាល ថ្លែងមតិក្នុងជំនួបជាមួយឧត្តមសេនីយ៍ទោលោក Lázaro Alberto Álvarez Casas រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគុយបា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា៖ វៀតណាមជានិច្ចកាលគាំទ្រគុយបាលើគ្រប់វិស័យ; បន្តគាំទ្រគុយបាលើវិស័យកសិកម្ម សន្តិសុខ ស្បៀងអាហារ និងជលផល។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកដើម្បីកសាងសេដ្ឋកិច្ចឯករាជ្យ និងម្ចាស់ការ ភ្ជាប់ជាមួយសមាហរណកម្មអន្តរជាតិសកម្ម; ព្រមទាំងស្នើគុយបាជួយឧបត្ថម្ភវៀតណាមលើវិស័យសុខាភិបាល ជីវបច្ចេកវិទ្យា និង​បណ្តុះបណ្តាលធនធានមនុស្ស។ លោក​នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃគុយបាពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងនោះមានវិស័យសន្តិសុខតាមអ៊ីនធឺណិត វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគុយបាបានសម្តែងនូវបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងនគរបាលវៀតណាមសំដៅជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top