ព័ត៌មាន
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ចាប់ផ្តើមចូលរួមសប្តាហ៍កំពូលមហាសន្និបាតអ.ស.ប លើកទី៧៨ និងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក
តាមគម្រោង
ក្នុងក្របខ័ណ្ឌនៃកម្មវិធីចូលរួមសប្តាហ៍កំពូល នាយករដ្ឋមន្ត្រី លោក Pham Minh
Chinh អញ្ជើញចូលរួម
និងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ;
ចូលរួម
និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រជាជាតិ
និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីបញ្ហាសកលលោក ដូចជាការប្រែប្រួលអាកាសធាតុ
ការឆ្លើយតបនឹងជំងឺរាតត្បាត...។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh
Chinh ក៏នឹងអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ;
ជួបពិភាក្សាជាមួយប្រធានសម័យប្រជុំលើកទី៧៨
នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំបណ្តាប្រទេស
និងអង្គការអន្តរជាតិមួយចំនួនទៀត។
ក្នុងកម្មវិធីសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងមានជំនួបជាមួយអនុប្រធានាធិបតីអាមេរិក
ថ្នាក់ដឹកនាំសភាអាមេរិក ទីប្រឹក្សាសន្តិសុខជាតិ
និងសមាជិកមួយចំនួននៃគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលអាមេរិក។ ទន្ទឹមនឹងនោះ
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងជួបជាមួយសហគមន៍វៀតណាម
និងកម្មាភិបាលវៀតណាមដែលកំពុងធ្វើការនៅអង្គការនានានៃអ.ស.ប; ទៅទស្សនាសកលវិទ្យាល័យ និងអាជីវកម្មនាំមុខគេមួយចំនួនរបស់សហរដ្ឋអាមេរិក
ទស្សនាផ្សារហ៊ុន NASDAQ និងចូលរួមសន្និសីទផ្សព្វផ្សាយពាណិជ្ជកម្ម
និងវិនិយោគវៀតណាម-អាមេរិក
ព្រមទាំងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាចងសម្ព័ន្ធភាពរវាង រវាងទីក្រុងហូជីមិញ
និងទីក្រុងញូវយ៉ក ...។
ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី
លោក Pham Minh Chinh មានសារៈសំខាន់
នាំមកសារដ៏ធំធេងរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមទៅកាន់សហរដ្ឋ អាមេរិក
និងមិត្តអន្តរជាតិអំពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងសមាហរណកម្មវៀតណាម
ចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពជាមួយបណ្តាដំណើរការអន្តរជាតិ
រួមចំណែកយ៉ាងសំខាន់ដល់ទំនាក់ទំនងវៀតណាម - អង្គការសហប្រជាជាតិ និងវៀតណាម -
សហរដ្ឋអាមេរិក៕