ព័ត៌មាន
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ស៊ីហ្គេមលើកទី ៣១ ជាឱកាសដើម្បីផ្សព្វផ្សាយអំពីរូបភាពនិងប្រជាជនវៀតណាមដល់ភ្ញៀវទេសចរអន្តរជាតិ
នាព្រឹកថ្ងៃទី១៨ ខែមេសា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខនិងលើកទឹកចិត្តដល់អត្តពលិកនិងគ្រូបង្វឹក ព្រមទាំងបានត្រួតពិនិត្យការងាររៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣១ (SEA Games ៣១) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិហាណូយ និងវិមានប្រកួតកីឡាអត្តពល កម្ម My Dinh ពហុកីឡដ្ឋានជាតិ My Dinh។
អញ្ជើញថ្លែងមតិនៅទីនេះនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ស៊ីហ្គេមលើកទី ៣១ គឺជាឱកាសសម្រាប់ប្រទេសម្ចាស់ផ្ទះដើម្បីលើកតម្កើង និងមានមោទនភាពចំពោះរូបភាពទឹកដី និងប្រជាជន វៀតណាមទៅកាន់ភ្ញៀវទេសចរអន្តរជាតិ។ នេះក៏ជាឱកាសសម្រាប់កីឡាវៀតណាមដើម្បីបង្ហាញភាពក្លាហាននិងកម្លាំងរបស់ខ្លួនក្នុងតំបន់។
“យើងខ្ញុំសង្ឃឹមថា អត្តពលិកនឹងព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការហ្វឹកហាត់ ហាត់ពត់លុតដំទាំងខាងផ្លូវចិត្ត ផ្លូវកាយ និងវិជ្ជាជីវៈ។ ព្យាយាមឱ្យអស់ពីសមត្ថភាព ប៉ុន្តែមិនមែនដើម្បីសមិទ្ធផល មិនមែនដើម្បីមេដាយទេ ដែលបង្កើតសម្ពាធឱ្យខ្លួនឯងទេ។ យើងបន្តលេងឱ្យខ្លាំង ហ្វឹកហាត់ឱ្យខ្លាំង លេងឱ្យអស់ពីសមត្ថភាព ហើយមិនថាយើងប្រឹងប្រែងយ៉ាងណានោះទេ នោះគឺជាសមិទ្ធផលមួយ។ យើងក៏មានកាតព្វកិច្ចត្រូវធ្វើដែរ ពោលគឺអ្នកនាំសារសន្តិភាព និងមិត្តភាពជាមួយប្រជាជនបណ្តាជនជាតិ”។ នេះបើយោងតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី។
សូមគូសបញ្ជាក់ថា ស៊ីហ្គេម ៣១ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែឧសភា ដែលក្នុងនោះមានវិញ្ញាសារកីឡាចំនួន ៤០ ប្រភេទ ដែលមានខ្លឹមសារចំនួន ៥២៦ ជាវិញ្ញាណសារសំខាន់ៗក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិកនិងកីឡាអាស៊ី។ ការប្រកួតប្រជែងត្រូវបានធ្វើឡើងនៅក្នុងរដ្ឋធានីហាណូយ និងខេត្តក្រុងជិតខាងចំនួន ១១។ តាមគម្រោង ស៊ីហ្គេមលើកទី៣១ នឹងមានអត្តពលិក គ្រូបង្វឹក កម្មាភិបាល និងមន្ត្រីមកពី ១១ប្រទេសចូលរួមប្រមាណ ១ម៉ឺននាក់៕