• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៣០ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ Vietinbank

នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមខួបលើកទី ៣០ នៃការកសាងនិងអភិវឌ្ឍន៍របស់ធនាគារ Vietinbank ។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ថតរូបអនុស្សាវរីយ៍ជាមួយតំណាងចូលរួមក្នុងពិធី

ថ្លែងក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ធនាគារ Vietinbank បាន​អះអាងពីតួនាទីជាអ្នកឈានមុខរបស់វៀតណាម;  ជាធនាគារពាណិជ្ជកម្មពហុមុខងារ ស្របតាមលំហូរនៃធនាគារនានាទូទាំងពិភពលោក។ ដោយទទួលស្គាល់រាល់ស្នាដៃដែល Vietinbank សម្រេចបាន នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញប្រគល់គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី ១ (លើកទី២) និងទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាលជូនចំពោះថ្នាក់ដឹកនាំនិងបុគ្គលិករបស់ Vietinbank ផងដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសាន៍ថា៖

“ខ្ញុំឆ្ងល់ថា តើធនាគារ Vietinbank មានបំណងប្រាថ្នាយ៉ាងខ្លាំងក្នុងការក្លាយជាអ្នកត្រួសត្រាយផ្លូវនៃបដិវត្តឧស្សាហកម្ម ៤.០ របស់ផ្នែកធនាគាវៀតណាមដែរឬទេ។ ដូចដែលយើងទាំងអស់គ្នាដឹងហើយថា បដិវត្តន៍នេះនឹងផ្លាស់ប្តូរទិដ្ឋភាពជាមូលដ្ឋាននៃវិស័យធនាគារនិងហិរញ្ញវត្ថុជាមួយនឹងកម្មវិធីថ្មីជាច្រើន រាប់បញ្ចូលទាំងបច្ចេកវិទ្យា​ថ្មីនិងការផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅក្នុងគំរូប្រតិបត្តិការ របៀបគ្រប់គ្រងនិងសេវាធនាគារ។ ជាពិសេស​ នៅក្នុងបរិបទដែលសេដ្ឋកិច្ចឌីជីថលក្នុងអភិវឌ្ឍន៍យ៉ាងខ្លាំងនៅក្នុងតំបន់និងទូទាំងពិភពលោក ប្រសិនបើធនាគារវៀតណាមមិនមានភាពបត់បែនពោលគឺសេដ្ឋកិច្ចទាំងមូលរបស់វៀតណាម ក៏នឹងត្រូវពន្យាពេលក្នុងដំណើរអភិវឌ្ឍន៍ផងដែរ”។

ក្នុងរយៈពេលវែង នាយករដ្ឋមន្រ្តីបានកំណត់គោលដៅរបស់ធនាគារ Vietinbank ឱ្យក្លាយជាសម្ព័ន្ធក្រុមហ៊ុនហិរញ្ញវត្ថុមានទ្រង់ទ្រាយធំនិងប្រតិបត្តិប្រកបដោយប្រសិទ្ធភាពបំផុត នៅក្នុងប្រព័ន្ធធនាគារវៀតណាមសម្រាប់​ឆ្នាំ២០២០ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top