• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc: បន្តទាក់ទាញវិនិយោគបរទេស បង្កើតប្រភពធនធានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច


 នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ (រូបថតៈ chinhphu.vn)
 

 នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ​២០១៩ នៅទីស្នាក់ការដ្ឋាភិ បាល នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃកិច្ចប្រជុំរដ្ឋាភិបាល ប្រចាំខែមីនា។ ក្នុងត្រីមាសទី ១ នៃឆ្នាំ ២០១៩ សេដ្ឋកិច្ច​សង្គម​របស់​វៀត​​ណាម ទទួលបានលទ្ធផលវិជ្ជមានគួរ​ឲ្យកត់​សម្គាល់។
 
ក្នុងនោះ ​ក្នុងត្រីមាសទី១នេះ GDP បានកើនឡើងយ៉ាងល្អរហូតដល់ ៦,៧៩% ។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាព; សន្ទស្សន៍​តម្លៃទំនិញប្រើប្រាស់ខែមីនាឆ្នាំ ២០១៩ បានថយចុះ ០,២១%  ជាមធ្យម ត្រីមាសទី១នេះ បានកើន​ឡើង​ ២,៦៣%។ ទន្ទឹមជាមួយគ្នានោះ ស្ថានភាពហិរញ្ញវត្ថុ រូបិយប័ណ្ណ អត្រាប្តូរ​ប្រាក់​និង​អត្រា​ការ​ប្រាក់​មាន​ស្ថិរភាព​ ទុន​បំរុងរូបិយប័ណ្ណបរទេសបន្ត​កើនឡើង​។
 
ចំណុច​​សំខាន់ៗមួយទៀតនៃសេដ្ឋកិច្ចសម្រាប់ត្រីមាសទី ១ ឆ្នាំ ២០១៩ របស់វៀតណាម នោះជា​ការ​ទាក់ទា​ញ​ទុន​វិនិយោគ​​ពីបរទេស;​ ការនាំចេញនិងតម្រូវការសរុបក៏បា​ន កើនឡើងផងដែរ។  អញ្ជើញថ្លែងមតិនៅ​ទីនេះ នាយក​​រដ្ឋមន្ត្រីបាន​ស្នើដល់ក្រសួងស្ថាប័ននានា ធ្វើការ​ស្រាវជ្រាវ ដើម្បីមាន​វិធានការ​សម្រាប់​បន្តទាក់​ទាញ​ការ​វិនិយោគ​ ទុនបរទេស បង្កើតប្រភពធនធានសម្រា​ប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ នាយករដ្ឋមន្រ្តី ​វៀតណាម​ លោក Nguyen Xuan Phuc បានសង្ក​ត់ធ្ងន់ថា៖ “ជាមួយនឹងការទទួលខុស​ត្រូវខ្ពស់​បំផុតចំពោះមុខបក្ស រដ្ឋនិង​ប្រជា​ព​ល​រដ្ឋ យើងត្រូវមានការទទួល​ខុសត្រូវខ្ពស់ថែមទៀត ក្នុងការជំនះពុះពាររា​ល់ការសាកល្បង ដើម្បីសម្រេច​បាន​​និងហួសពីគោលដៅដែលបានដាក់ចេញស​ម្រាប់ឆ្នាំ ២០១៩។ ប្រការសំខា​ន់បំផុត​គឺ ធានាបាន​នូវ​គោល​ដៅនៃ​​កំណើនសេដ្ឋកិច្ចនិងដោះស្រាយបញ្ហាសង្គ​មទាំងមូល ជាពិសេស​នៅក្នុង​វិស័យ​វប្បធម៌​និង​ការ​អប់រំ​ដែរ”៕

 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

តួរលេខដែលបានប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពីអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីរបស់វៀតណាមបាន កើនឡើង ៥,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top