• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជាមួយប្រតិភូចូលរួមក្នុងកិច្ចប្រជុំ 
 

 បន្តដំណើរទស្សនកិច្ចការងារនៅទីក្រុងហូជីមិញ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ​២០១៩  នាយករដ្ឋមន្ត្រីវៀត ណាម ​លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតី រួម​ជាមួយ​ថ្នាក់​ដឹក​នាំ​ក្រសួង​និង​ស្ថាប័ន​មួយ​ចំនួន​ដើម្បី​ ជួបធ្វើការជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃទីក្រុងហូជីមិញ​ ស្តីពីស្ថានភាពអនុវត្តភារកិច្ចសេដ្ឋកិច្ច​សង្គម។
 
អញ្ជើញ​ថ្លែងមតិសន្និដ្ឋានជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​ទីក្រុង​ដែលបានសម្រេចបាននូវលទ្ធផលវិជ្ជមានជាច្រើ​នក្នុងត្រីមាសទី ១។ នាយក​រដ្ឋមន្ត្រី​ក៏បាន​កោត​សរសើរ​យ៉ាង​ខ្លាំងចំពោះថ្នាក់ដឹកនាំទីក្រុងដែលមា​នស្មារតីត្រួសត្រាយផ្លូវ ដែល​នាំមុខ​ប្រទេស​ជាតិ​លើវិស័យជា​ច្រើន​ ជាពិសេសគឺប្រភពធនធានមនុស្សដែលមានគុណភាពខ្ពស់ក្នុងវិស័យទេសចរ ណ៍និង​ទាក់​ទាញ​ប្រភព​ធន​ធាន​​មនុស្សទាំង​ក្នុងនិងក្រៅប្រទេស។
 
ចង្អុល​បង្ហាញពីភាពខ្វះខាតមួយចំនួនរបស់ទីក្រុងដូចជាសេវាទេសចរណ៍ ដែលមិនទទួលបានលទ្ធផលខ្ពស់; ការទាក់​ទាញ​ FDI ខ្ពស់ ប៉ុន្តែមិនសក្តិសមជាមួយសក្កានុភាព ហើយការ​វិនិយោគ​បរទេស​ទៅលើ​ឧស្សាហកម្ម​ផលិតកម្ម​និង​កែច្នៃនៅតែមានកំរិត ហើយនាយករដ្ឋមន្ត្រីបានស្នើដោះស្រាយនូវបញ្ហា​មួយចំនួន។ លោក​នាយក​រដ្ឋមន្ត្រី​រំពឹងទុកថា៖ ចំពោះទីក្រុងហូជីមិ​គឺត្រូវមានតែស្មារតីជាអ្នកត្រួសត្រាយ ​។ នេះមិន​ត្រឹម​តែជា​សំណូម​ពរ​ចំពោះបក្ស រដ្ឋ និងប្រជាជនប៉ុណ្ណោះទេ ថែមទាំងជា​ការទទួលខុសត្រូវរបស់ទីក្រុងចំពោះប​ក្ស រដ្ឋនិង​ប្រជាជន​។ ត្រូវមានវិធីដោះស្រាយភាពទាល់ច្រកដើម្បីការអភិវឌ្ឍ និងដើម្បីអាចប្រៀប​ធៀបជា​មួយ​ទីក្រុង​ផ្សេងៗ​ក្នុង​តំបន់អាស៊ី។
 
ហេតុដូច្នេះ​ មុនដំបូងបង្អស់ ទីក្រុងហូជីមិញត្រូវតែជាគំរូនាំមុខនៅក្នុងបដិវត្តន៍ឧស្សាហកម្ម ៤.០ កសាងទី​ក្រុង​ឆ្លាត​វៃ ទីក្រុងប្រកបដោយការច្នៃប្រឌិត រដ្ឋាភិបាល អេឡិចត្រូនិក លើកកម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​បើប្រៀប​នឹង​ទីក្រុងដទៃ”។
 
នាយករដ្ឋមន្ត្រី​ក៏បានស្នើឱ្យទីក្រុង បន្តក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជា​មជ្ឈមណ្ឌល​ដ៏ធំនិងទំនើបសម្រាប់វិស័យហិរញ្ញវត្ថុ ពាណិជ្ជ កម្ម វិទ្យាសាស្ត្រនិង​បច្ចេកវិទ្យា​នៃប្រទេស​ទាំង​មូលនិង​តំបន់អា​ស៊ាន។ ទីក្រុងក៏ត្រូវយក​ចិត្តទុក​ដាក់​ចំពោះបញ្ហា​សង្គម​ការអភិវឌ្ឍជន​បទ​និង​បរិស្ថាន​ផង​ដែរ​៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top