• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកៀគីស្ថាន

នាព្រឹកថ្ងៃទី៦ ខែមីនា នៅវិមានប្រធានរដ្ឋ ទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីនៃសាធា រណរដ្ឋកៀគីស្ថាន (Kyrgyzstan)លោក Adylbek Kasimalyev ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែមីនា។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍នាយករដ្ឋមន្ត្រីនៃសាធា រណរដ្ឋកៀគីស្ថាន (Kyrgyzstan)លោក  Adylbek Kasimalyev។ រូបថត៖ VNA

នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលកៀគីស្ថានមកកាន់ វៀតណាម ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត; រួមចំណែកលើកកម្ពស់ និងនាំទំនាក់ទំនងមិត្តភាពវៀតណាម-កៀគីស្ថាន ឱ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពលើគ្រប់វិស័យ។

បន្ទាប់ពីពិធីស្វាគមន៍ នាយករដ្ឋមន្ត្រីទាំងពីរបានផ្លាស់ទៅទីស្នាក់ការរដ្ឋាភិបាលដំណើរការកិច្ចពិភាក្សា។  មុនពេលជំនួបពិភាក្សា នាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ និងលោកនាយករដ្ឋមន្ត្រី Adylbek Kasimalyev បានអញ្ជើញទៅទស្សនាការតាំងពិព័រណ៍រូបថតអំពីប្រទេស ប្រជាជន និងទំនាក់ទំនងល្អរវាងវៀតណាមនិង កៀគីស្ថាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

មហាសន្និបាតអង្គការសហប្រជាជាតិតែងតាំងសមាជិកចំនួន ៤០ រូបជាសមាជិកគណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពី AI

នាថ្ងៃទី ១២ ខែកុម្ភៈ មហាសន្និ បាតអង្គការសហប្រជាជាតិ បានតែងតាំងសមាជិកចំនួន ៤០ រូបទៅកាន់គណៈកម្មាធិការវិទ្យាសាស្ត្រអន្តរជាតិឯករាជ្យស្តីពីបញ្ញាសិប្បនិម្មិត (AI)។ អាណត្តិបីឆ្នាំរបស់សមាជិកចាប់ផ្តើមនៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៦ និងមានរយៈពេលរហូតដល់ថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៩។

Top